ភ្នំពេញ៖ ក្នុងក្តីរំពឹងដ៏មុតមាំថា ប្រើរយៈពេលក្នុងអាជីពជាតារាចម្រៀងយុវវ័យក្នុងទ្រនំសាន់ដេ ត្រឹមមួយឆ្នាំ និងក្តាប់ប្រជាប្រិយភាពមិនឲ្យចាញកំពូលតារារៀមច្បងដែលទើបវេចបង្វិចចាកចេញពីផលិតកម្ម។ ពេលនេះក៏លេចឡើងហើយវត្តមាននាយ ចឺម ក្លាយជាដៃគូចម្រៀងនិងសម្តែងដ៏សំខាន់ជាមួយនិងកញ្ញា សុខ ពិសី ។ ក្រោយពីអវត្តមានតារាចម្រៀងលោក ខេមរៈ សេរីមន្ត ចេញទៅហង្សមាសមក ដៃគូដែលសាកសមជាគេក្នុងចំណោមតារា៣ដួង មានលោកខេម , លោក ឆាយ វីរៈយុទ្ធ នឹងនាយចឺម (សុខ មេសា)នោះ ត្រូវបានប្រភពព័ត៌មានខ្លះថា នាយចឺម មានអតិភាពខ្លាំងជាងគេ ក្នុងការចាប់ដៃគូជាមូយតារាចម្រៀងសុខ ពិសី។

តាមប្រភពបានឱ្យដឹងថា ថៅកែសាន់ដេ លោកឡាយ សុខចំរើន បានសម្រេចចិត្តរួចទៅហើយថា ចំពោះតារាប្រុស៣រូបដែលមកជំនួសតំណែងខេមរៈ សិរីមន្ត នៅពេលនេះ ក្នុងការចាប់ដៃគូជាមួយសុខ ពិសី ដើម្បីឆ្លាស់គ្នាក្នុងការច្រៀងផ្តោះផ្តងសាសង ជាមួយតារាស្រីសាច់សខ្ចី រលោង រូបនេះ គឺមានតែនាយចឺម ប៉ុណ្ណោះ។ ក្រៅពីនេះតារាប្រុសផ្សេងទៀត របស់សាន់ដេ មិនស្ថិតក្នុងជម្រើសដែលអាចចាប់ដៃគូជាមួយសុខ ពិសី ឡើយ បើទោះជាពិសី បានបើកចិត្តយ៉ាងទូលាយថា នាងមិនប្រកាន់ខ្លួនក្នុងការចាប់ដៃគូជាមួយតារាម្នាក់ក៏បាន។