ភ្នំពេញ៖មហាជន​ភ្ញាក់ផ្អើល​ម្តង​ហើយ​ពី​វត្តមាន​របស់​តារា​ចម្រៀង​ស្រី ត្រកូល​ខេមរៈ​គឺ​កញ្ញា ខេមរៈ ស្រីពៅ បាន​​​បង្ហាញ​វង់​ភក្ត្រ​ញញឹម​ញញែម​ក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍ កាល​ពី​ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៧ កន្លង​មក ខណៈ​មក​ទល់​ពេល​នេះ នៅ​តែ​ក៏មិន​ទាន់​ដឹង​ថា នាង​វិល​រក​ទ្រនំ​សិល្បៈ​វិញ ឬ​យ៉ាង​ណា​នៅ​ឡើយ ក្រោយ​ល្បី​មាន​ជំងឺ​រ៉ាំរ៉ៃ​ដោយសារ​តែ​ប្រតិកម្ម​ស្បែក។Image may contain: 4 people, people sitting

នេះ​បើតាម​លោក ខេមរៈ សិរីមន្ត ដែល​ជា​បងប្រុស​បង្កើត​ទី ២ របស់​កញ្ញា ខេមរៈ ស្រីពៅ បង្ហើប​ប្រាប់​ក្នុង​ពេល​ថ្មីៗ​កន្លង​មក​ថា ស្ថានភាព​ជំងឺ​របស់​នាង​គ្រាន់​បើ​ច្រើន តែ​រឿង​ច្រៀង​នៅ​មិន​ទាន់​ច្បាស់​នោះ​ទេ។Image may contain: 2 people, people smiling, people standing

តារាចម្រៀង​ស្រី​ដែល​មាន​រាង​ខ្ពស់​ស្រឡះ កញ្ញា ខេមរៈ ស្រីពៅ ដែល​បាន​និពន្ធ​ទំនុក​ច្រៀង និង Melody បទ​ចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា« ស្រុក​ខ្ញុំគេ​រាំតែ​អ៊ីចឹង» ឲ្យ​បង​ប្រុស​បង្កើត​គឺ​លោក ខេមរៈ សិរីមន្ត នា​មុន​ចូល​ឆ្នាំថ្មី​កន្លង​ផុត​ទៅ ខណៈ​ច្រៀង​នៅ​ផលិតកម្ម​សាន់ដេ​នោះ ក៏​ធ្លាប់​បាន​ចេញ​វីដេអូ​បកស្រាយ​ដំណឹង​នាង​មាន​ជំងឺ​ប្រតិកម្ម​ស្បែក ដោយ​វីដេអូ​មុន​នោះ​បាន​បង្ហាញ​តែ​មុខ​របស់​នាង ដែល​ត្រូវ​បាន​មហាជន​លាន់​មាត់​ថា ស្រី​ពៅ ហាក់​ដូចជា​ឡើង​ទម្ងន់​ជាង​មុន ក្រោយ​ពី​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ និង​ខកខាន​ឡើង​ឆាក​សិល្បៈ​មិន​តិច​ជាង​មួយ​ឆ្នាំ​នោះ​មក។Image may contain: 2 people, people smiling, people standing

 

 

 

ដោយ​ឡែក​លោក ខេមរៈ សិរីមន្ត ដែល​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ទ្រនំ​ចាស់​ផលិតកម្ម​សាន់ដេ មក​ជ្រកកោន​នៅ​ទ្រនំ​ថ្មី​ផលិតកម្ម​ហង្សមាស មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង​នោះ ក៏​ស្រាប់​តែ​លេច​នូវ​ពាក្យ​ចចាម​អារ៉ាម​ឮ​ល្ហៀងៗ​ថា​លោក​កំពុង​តែ​ត្រៀម​ខ្លួន​ចាប់​យក​ឱកាស​មាស ដើម្បី​ក្លាយ​ទៅ​ជា​សមាជិក​ថ្មី​នៃ​ក្រុម​គណៈកម្មការ​ផ្តល់​ពិន្ទុ​នៅ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol រដូវកាល​ទី ៣ លោក​ថា៖ «ស្ថានភាព​សុខភាព​របស់​នាង បាន​ធូរ​គ្រាន់​បើ​ច្រើន តែ​សម្រាប់​ការ​វិល​ទៅ​ច្រៀង​វិញ​មិន​ទាន់​បាន ចង់​ថែទាំ​សុខភាព​ឲ្យ​ល្អ​សិន»៕Image may contain: 2 people, sunglassesImage may contain: 4 people, people smiling