ភ្នំពេញ៖ គ្រួសារតារាសិចស៊ី ដេននី ក្វាន់ ជាគ្រួសារមួយរស់នៅក្នុងភាពសម្បូរបែបណាស់ ពោលគឺគ្រួសារមួយនេះមានគ្រប់សព្វបែបយ៉ាង ទាំងផ្ទះវីឡាធំទ្រនំខ្ពស់ រថយន្តទំនើបៗ ប្រាក់ចាយពេញៗដៃ របររកស៊ី និង អ្វីដែលសំ​ខា​ន់​នោះ គ្រួសារនេះ ចូលចិត្តតែងខ្លួនសម្ញែងគ្រឿងអលង្ការ ។ ជាក់ស្តែងក្រឡែកមើលតែបងស្រីរបស់តារាសម្តែង ដេននី ក្វាន់ គឺអ្នកនាង ចោម ច័ន្ទ ដែលថ្មីៗនេះបានបង្ហាញគ្រឿងអលង្ការមាសសុទ្ធជាឈុតៗរបស់ខ្លួនប្រកបទៅដោយពណ៌ក្រហមឆ្អិនឆ្អៅឡើងផ្ញើលពេញហ្វេសប៊ុក ។

គួរបញ្ជាក់ផងដែរថា ម៉ូដមាសសុទ្ធដ៏ក្រហមឆ្អិនឆ្អៅរបស់អ្នកនាង ចោម ច័ន្ទ សុទ្ធតែមានម៉ូដស្រស់ស្អាត រីឯទំហំក៏ធំៗគួរឱ្យជាទីចាប់អារម្មណ៍ពេកក្រៃ ស្របពេលដែលបង្ហាញមាសគ្រប់ម៉ូត ក៏មានការលើកឡើងក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកនាងផ្ទាល់ផងដែរថា «ខំធ្វើមាសពាក់សុទ្ធតែម៉ូដពិសេសៗច្រើនឈុតដល់ឥទ្បូវកាទ្បៃធ្វើម៉ូដតាមពេញទឹកពេញដីហ៊ឺម…ម៉ូដក្រោយចាំមើលមានអ្នកលួចម៉ូដតាមអត់?? កាទ្បៃឱ្យដឹងថាកាទ្បៃ មាសទឹកដប់នៅតែមាសដប់ខំលួចម៉ូដតាមតួឯក ឥណ្ឌាឥទ្បូវចង់សាំនឹងអ្នកតាមយកម៉ូដហ្នឹងតែម្តង» ៕