ភ្នំពេញ៖ ក្រោយបែកធ្លាយនូវរូបភាពរបស់តារាចម្រៀងល្បី លោក ខេមរៈ សិរីមន្ត ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនសង្ស័យថា លោកជាអ្នកជំនួស លោក ឆន សុវណ្ណរាជ នៅក្នុងកម្មវិធី Cambodian Idol រដូវកាលថ្មី នឹងត្រៀមប្រលងក្នុងពេលឆាប់ៗនេះ។ ដោយឡែកផេកផ្លូវការរបស់កម្មវិធីប្រលងលំដាប់ថ្នាក់ពិភពលោក Cambodian Idol នេះ បានបញ្ចេញនូវ វីដេអូមួយ ដែលឃើញ គណកម្មការទាំង៤ នៅតែដដែល គឺគ្មានការផ្លាស់យកលោក ខេមរៈ សិរីមន្ត ចូលជំនួស លោក ឆន សុវណ្ណារាជ ចេញនោះទេ។ ក្រោយពីបញ្ចេញវីដេអូនេះរួច ធ្វើឲ្យអ្នកគាំទ្របាត់ការសង្ស័យនៅក្នុងការប្តូរគណៈកម្មការនេះតទៅទៀត ៕