ភ្នំពេញ៖ កាលពីថ្ងៃទី២ខែធ្នូឆ្នាំ២០១៧នេះ នៅលើគណនីយហ្វេសប៊ុកដែលមានឈ្មោះSok Saravady បានបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម បង្ហាញពីពិធីបំពាក់ជញ្ចៀនភ្ជាប់ពាក្យរវាងស្រ្តីនិងស្រ្តី ក្នុងថ្ងៃភ្ជាប់ពាក្យ។ ហ្វេសប៊ុក Sok Saravady នេះក៏បង្ហាញផងដែរពីសារសាទរ នឹងពិធីសក្ខីស្នេហ៍ផ្អែមល្ហែមរវាងស្រ្តីនិងស្រ្តី បើទោះជាមនុស្សភាគច្រើនមិនទទួលស្គាល់ចំណងស្នេហ៍ផ្ទុយពីធម្មជាតិរបស់មនុស្សលោកក៏ដោយ។

ដោយបានសរសេរសារដ៏មានន័យសម្រាប់លើកទឹកចិត្តដល់គូក្នុងសម្ព័នស្នេហ៍ស្រ្តីនិងស្រ្តីនោះថា«នេះហើយជាសុភមង្គលរបស់ពួកគាត់ទាំងពីរ គឺមិនខ្វល់និងអ្នកដទៃគិតអ្វីនោះទេ សំខាន់ពួកគាត់រកសេចក្ដីសុខឲ្យខ្លួនគាត់ឃើ ញ  ។ជូនពរឲ្យស្រលាញ់គ្នានិងថែរក្សាគ្នាដល់ចាស់រាងៗខ្លួន»។ ក្នុងរូបថតបង្ហាញពីពិធី ភ្ជាប់ពាក្យរវាងស្រ្តីនិងស្រ្តីមួយគូនេះ ក៏បង្ហាញឲ្យមជ្ឈដ្ឋានខាងក្រៅស្គាល់នូវនាមត្រកូលពិតរបស់គូស្នេហ៍នេះផងដែរ ។ ដែលភ្ជាប់មកនូវស្រ្តីជាតួឯកកូនកំលោះឈ្មោះ ជូ កិច្ចរ៉ា ចំណែកស្រ្តីតួឯកកូនក្រមុំ ឈ្មោះ ពេជ្រ ស្រីណុច។