ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃ​ទី​៥ខែធ្នូនេះ ក្នុងហ្វេសប៊ុក តារាចម្រៀង​ ទេព បូព្រឹក្ស បង្ហោះរូបភាពទូរស័ព្ទទំនើប​មួយ​គ្រឿងម៉ាកI phon x ។ ​ភ្ជាប់និង​រូបថត​ទូរស័ព្ទ​ស៊ើរីខ្ពស់​អស់​លេខ​នោះ តារាចម្រៀង​ហង្ស​មាស​ជាប់​ងារតារា​រាំ​ក្បាច់​ៗរូបនេះ​ បាន​សរសេរ​ថា«“Thank sweetie Ngoun Chan Davith សំរាប់​កាដូ​ខួប​កំណើត​នេះ​ចា៎ ដែល​ឲ្យមុនថ្ងៃ​ ខ្លាចដល់ថ្ងៃ​ ហួសស៊េរីមែន បានឲ្យលឿនម៉េស»។Image may contain: 2 people, people smiling, people standing

បើសម្គាល់​តាម​ឱកាស​ធ្វើ​ខួប​ឆ្នាំមុនឃើញថា ថ្ងៃខួប​កំណើត​ តារា​ច​ម្រៀង ទេព បូព្រឹក្ស ភាគច្រើន​ធ្វើ​នៅ​ចំ​ថ្ងៃ​ទី​២០ខែធ្នូ​។ តែឆ្នាំនេះ​ដែល​នៅ​មិន​ឃើញ​តា​រាចម្រៀងម្ចាស់​ខួប​នេះ បង្ហាញ​ពី​ការរៀបចំពិធីខួបកំណើតនេះទេ ក្រៅ​​​​ពី​​លេច​ឡើង​នូវ​រូបភាពផ្សព្វផ្សាយ​អរគុណ ដល់តារាចម្រៀង ​រ៉េប ដែល​ជា​ដៃគូ លោក ងួន ចាន់​ដេវី ដែល​បាន​​កាដូទូរស័ព្ទ​ទំនើប ដែលពេលនេះ​តាម​តម្លៃ​លើ​ទីផ្សារ​មិនក្រោម​មួយ​ពានដុល្លារ។​Image may contain: 1 person, smiling

គួរបញ្ជាក់ដែរថា ចាប់តាំងកញ្ញា ទេព បូព្រឹក្ស នឹងតារាចម្រៀង រ៉េប ងួន ចាន់​ដេវីត បានចាប់ដៃគ្នាជាដៃគូមក គេកត់សម្គាលើឃើញថា ពួកគេកាន់​តែ​ទទួល​បាន​សន្ទុះ​គាំទ្រ​ខ្លាំងរហូតដល់មានព័ត៌មានខ្លះសង្ស័យថា អ្នក​ទាំង​ពីរ​មាន​ស្នេហា​ជាមួ​យគ្នាទៀតផង៕Image may contain: 2 people, people smiling, people playing sports, shoes and basketball courtImage may contain: 2 people, people standing, shoes, basketball court and indoor