ភ្នំពេញ៖ តារាសម្តែងពូកែទឹកភ្នែក នី មុន្នីនាថ បានជួបភាពហ្មងសៅក្នុងជីវិត នៅមិនទាន់មានពន្លឺស្រាកស្រាននោះឡើយ បន្ទាប់អតីតគូដណ្តឹង លោក អ៊ុង សូឡាង សម្រេចដាក់ពាក្យ បទ ឆបោកលុយជាង១០ម៉ឺនដុល្លារ និងរំលោភលើសេចក្ដីទុកចិត្ត ដែលទាមទារសំណងចំនួន ចំនួន ១២ម៉ឺនដុល្លា ទៅតុលាការក្រុងភ្នំពេញ។ ក្រោយមានបញ្ហាបែបនេះ កញ្ញា នី មុន្នីនាថ បានស្វះស្វែង ពឹងឲ្យប្រធានសមាគមមិត្តសិល្បៈស្វែងរក មេធាវី មកការពារក្តី ជាមួយនឹងបណ្តឹងរបស់អតីតគូដណ្តឹងខ្លួន។
ទោះបីជាយ៉ាងណា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៧ ជាថ្ងៃដែលតុលាការកោះហៅ នី មុន្នីនាថ ឲ្យទៅបំភ្លឺរឿងក្ដីនេះ បែរជាកញ្ញាមិនទៅតាមការកោះហៅ ថែមទាំងរវងល់ទៅថែសម្រស់ទៅវិញ។ ក្រោយឃើញបែបនេះ អតីតគូដណ្តឹង នី មុន្នីនាថ គឺ លោក អ៊ុង សូឡាង ហាក់មានការខឹងសម្បា ក៏បានឆ្លើយតបថា រូបលោកនឹងមកប្រទេសខ្មែរតែម្តង ដើម្បីមកយកលុយ១២ម៉ឺនដុល្លានោះ។
មិនទុកយូរ នី មុន្នីនាថ ក៏បានតបវិញភ្លាមៗតាមគណនីហ្វេបបុកខ្លួនថា៖ នាងខ្ញុំនី មុនីនាថ សូមបញ្ចាក់ថានាងខ្ញុំគ្មានគេចទៅណាទេនាងខ្ញុំនៅក្នុងប្រទេសកម្ពុជាដដែល តែមានតែអតិតគូដណ្ដឹងរបស់នាងខ្ញុំទេដែរគាត់មិននៅក្នុងប្រទេសកម្ពុជា អញ្ជឹងសូមមេត្តាពិចារណាផង (បើបងពិតជាស្មោះត្រង់បងមកកម្ពុជាមកណាអូនចាំបង)។
គួរបញ្ជាក់ផងដែលថា សំណងចំនួន ១២ ម៉ឺនដុល្លា របស់អតីតគូដណ្តឹង កញ្ញា នី មុនីនាថ បានបែងចែកជាពីរ ទី១- ៧ ម៉ឺនដុល្លា ជាទឹកលុយសម្រាស់សងលោកវិញ និងទី២- ចំនួន ៥ម៉ឺនដុល្លា គឺសម្រាប់សំណងជំងឹចិត្ត។
