ថៃ៖ ថ្មីៗនេះ តារាសម្តែងស្រីល្បីឈ្មោះប្រចាំប្រទេសថៃ នាង ផេនខេក (Pancake) ត្រូវបានអ្នកគាំទ្រម្នាក់នៅប្រទេសកម្ពុជា បានបង្ហោះវីដេអូខ្លីមួយ បង្ហាញពីសកម្មភាពរបស់ តារាស្រី ផេនខេក កំពុងលេងជាមួយនឹង ក្មួយស្រីតូច ដែលធ្វើឲ្យគ្រប់គ្នាស្ទើរតែទប់សំណើចមិនបានផងដែរ។

ដោយក្នុងនោះ នាងបានស្លៀកពាក់ជាឈុតហាត់ប្រាណបែបសិចស៊ី គូជាមួយនឹងក្មួយស្រីរបស់នាង ព្រមទាំងបង្ហាត់ឲ្យក្មួយស្រីធ្វើកាយវិការគួរឲ្យស្រលាញ់ជាច្រើន ដែលមើលទៅគួរឲ្យក្នាញ់ខ្លាំងមែនទែន។ ហើយក្នុងនោះក៏ត្រូវបានអ្នកគាំទ្រសរសើរថា មិនត្រឹមតែក្មួយស្រី Cute គួរឲ្យស្រលាញ់នោះទេ ប៉ុន្តែអ្នកមីង ផេនខេក ក៏ Cute មិនចាញ់ក្មួយប៉ុន្មានដែរ៕

សូមទស្សនាវីដេអូ!!