ភ្នំពេញ៖ លោក កូម៉ា ដែលជាតារាចម្រៀងដ៏ល្បីមួយរូប ពេលនេះបានបង្ហាញ រូបភាពផ្អែម ល្អែមនិងតារាសម្តែងវ័យក្មេង សម្រស់ស្រស់ផូផង កញ្ញា ម៉ៅ គឹម ធីតា ដែលរុញច្រានការចាប់អារម្មណ៍កាន់តែខ្លាំង ពីគ្រប់មជ្ឈដ្ឋាន ថា ពួកគេទាំងពីរគឺជាគូស្នេហ៍នឹងគ្នា។
ព្រមនឹងការបង្អួតភាពផ្អែមល្ហែម ពីរូបភាពតារាចម្រៀង គូម៉ា និង តារាសម្តែងវ័យក្មេង ម៉ៅ គឹមធីតា ដែលមានងារជារាជនីសម្រស់វ័យក្មេងនោះ ក៏ផ្ទុះផងដែរថា មានការច្រណែននឹង តារាចម្រៀង គូម៉ា ដោយសារដៃគូរបស់គេមានសម្រស់ស្រស់ស្អាត ធ្វើឲ្យប្រុសៗមួយចំនួនស្ទើរតែមិនអាចនៅស្ងៀមបាន។
ប៉ុន្តែខណៈការច្រណែននេះ នៅតែស្ថិតក្នុងបេះដូងហ្វូងបុរសៗ ដែលមិនមានឱកាសគៀកកើយនិងរាជនីសម្រស់ ម៉ៅ គឹមធីតា នោះ បែរជាត្រូវបាន តារាចម្រៀងគូម៉ា ចេញមុខមកបន្សាព័ត៌មាននេះ ដែលជាក្តីសង្ឃឹមសម្រាប់បុរសៗដែលតែពោលច្រណែននឹងលោកមុននេះ។
ក្នុងការបកស្រាយនេះ តារាចម្រៀង គូម៉ា បានអះអាងថា «អ្វីៗជាមួយ ម៉ៅ គីមធីតា មិនលើសពីមិត្តរួមការងារនោះទេ Bro & Sis។»៕
