ហ្វីលីពីន៖ កាលពីម្សិលមិញថ្ងៃ០៥ ធ្នូ តារាភាពយន្តហ្វីលីពីន ម៉ារីម៉ា និងស្វាមី ឌីងដុង បានទៅកំសាន្តនៅហូវាលហាទី ដែលជាកន្លែងកំសាន្តសម្រាប់មនុស្សចាស់ ស្រូបយក​ខ្យល់អាកាស ។ រំពេចនោះតារាភាពយន្តហ្វីលីពីន ម៉ារីម៉ា បានបង្ហើបរឿងគ្រួសាររបស់នាងប្រាប់ចាស់ៗថា នាង និងស្វាមី បានរៀបការអស់រយៈពេល៣ឆ្នាំហើយ ដោយទទួលបានចំណងដៃកូនស្រីមួយឈ្មោះ ហ្សីអា អាយុ ២ឆ្នាំ ។

នាងបានបន្តថា នៅថ្ងៃទី៣០ ធ្នូ ២០១៧ ខាងមុខនេះ នាង និងស្វាមី នឹងប្រារព្ធពិធីខួបអាពាហ៍ពិពា​ហ៍គម្រប់ ៣ឆ្នាំ ។ ពាក់ព័ន្ធរឿងគ្រួសារនេះ បានធ្វើឲ្យមនុស្សចាស់ៗនៅទីនោះ មានក្តីងឿងឆ្ងល់បន្ថែមថា តើ ម៉ារីម៉ា និងស្វាមី មានគម្រោងយកបុត្រមួយទៀតទេ? ចម្ងល់នេះ ត្រូវបានសាមីខ្លួន ម៉ារីម៉ា ស្រាយភ្លាមៗថា នាងមិនទាន់មានគម្រោងយកកូនទេ ព្រោះនាងទើបថតចប់រឿងភាគបែបសើបអង្កេត “Super Ma’am” ហើយនាងគ្រោងថតរឿងភាគថ្មីមួយទៀត៕