ភ្នំពញ៖ អ្នកនាង ខាត់ សុឃីម ទទួលបានការឧបត្ថម្ភ ( Sponsors ) ពីក្រុមហ៊ុនទឹកសុទ្ធដែលមានប្រាក់ រា ប់ម៉ឺនដុល្លារ ទាំងប្រកាសខ្លួនឯងក្តែងៗថា លេងសិល្បៈស្ទើមួយជីវិតមិនដែលមានផលិតផលណាជួលឲ្យផ្សាយផលិតផលថ្លៃថ្នាក់ហ្នឹងក្រៅពីផ្សាយឲ្យហាងខ្លួនឯង។ តារាពហុជំនាញ ដែលទទួលបានភាពកក់ក្តៅនឹងដើមទ្រូងស្វាមីវ័យក្មេងជាង រូបនេះ ស្រាប់តែធ្វើឲ្យមានការភ្ញាក់ផ្អើលនឹងរូបថតអោបស្វាមីក្នុងដើមទ្រូង។

បន្ថែមនឹងកាយវិការស្និទ្ធស្នាលនិងភាពផ្អែមល្ហែមជាមួយនិងជាមួយគ្នាផងនោះក៏មានសារមួយយ៉ាងខ្លីដែលផុសក្នុង ផេក ហ្វេសប៊ុកដែលមានឈ្មោះថា របស់ប្តីនាងថា « អោបនេះ អោបលក្ខណះខ្លាចក្បត់តែហ្មង មួយជីវិតនេះបងគ្មានសង្ឃឹមថា រួចចេញពីកណ្តាប់ដៃអូនទេ» ។ ធ្វើឲ្យអ្នកគាំទ្រក្នុងបណ្តាញ់សង្គមមានការច្រណែន និងមានការខំមិនផ្សេងៗពីគ្នា « ក្បត់មិនកើតទេ fan ចែឃឹមច្រើនណាស់គ្រប់កន្លែងនឹង តាហ៊ានរាយការណ៍ភ្លាម»។