ភ្នំពេញ៖ នៅព្រលប់នៃរាត្រីថ្ងៃទី៥ខែធ្នូ ក៏ជារាត្រីទី៤ក្រោយពិធិក្រាបផ្ទឹម រវាងតារាចម្រៀងសំនៀងស្រទន់ នាង សុគន្ធ និសា និងស្វាមី អាណិកជនអាមេរិឈ្មោះ សាំ បា បានបញ្ចប់ដែរ។ ដែលផ្ទុះនឹងការទន្ទឹងរបស់អ្នកគាំទ្រចាំអ៊ុតនូវដំណឹង បង្ហាញពីដំណើរទៅក្រេបទឹកឃ្មុំ បែរប្រទះត្រឹមតែនាងបង្អួតដំណើរ ស្ម័គ្រចិត្តចូលរួមក្នុងកម្មវីធី Sipar Gala Dinner យ៉ាងស្រស់ស្រាយនៅក្នុងទីក្រុងភ្នំពេញ។

នៅក្នុងគណនីហ្វេសប៊ុកផេក តារាចម្រៀង សុគន្ធ និសា ដែលទើបបញ្ចប់ជីវិតនៅលីវថ្មី ដែលបង្ហោះរូបចំនួនបួនសន្លឹក មានរូបថត ថតជាមួយ លោក ជំទាវ ម៉ៅ ចន្ធី មានរូបថត ថតជាមួយ Vj NaNa និងថតបង្ហាញពីប្រ ធា​ន​ប​ទនៃពិធីដែលបង្ហាញភ្ជាប់និងលោក រដ្ឋមន្រ្តីក្រសួងអបរំយុវជននិងកីឡា ខណៈដែលរូប និសា ក៏មានអត្ថន័យមួយសន្លឹកផងដែរ ដែលការក្រដាស់ផ្សព្វផ្សាយពីការអប់រំកុមារ នាងក៏សរសេរសារបង្ហាញថា «នាងខ្ញុំចូលរួមដោយស្ម័គ្រចិត្តល្ងាចនេះក្នុងកម្មវីធី Sipar Gala Dinner ដើម្បីជួយប្រមូលថវិកាទ្រទ្រង់ចំណេះដឹងផ្នែកអំណាននៅកម្ពុជា»។

ក្នុងរូបភាពថតក្នុងពិធីបង្ហាញពីការអបរំកុមារ ស្ថិតក្នុងអម្បូរមន្រ្តីនៃក្រសួងអបរំធំៗនេះ សុគន្ធ និសា ត្បិតថា ត្រូវបានអ្នកគាំទ្រសរសើរពីការរៀបចំឥរិយាបថ សមរម្យ និងការសរសើរពីភាពស្រស់ស្អាតមិនដាច់ពីមាត់ ។ ប៉ុន្តែនាងក៏ត្រូវបានអ្នកគាំទ្រជាច្រើន ជជីកសួរនិងជម្រុញពីដំណើរទៅក្រេបទឹកឃ្មុំ ដែលជាពិធីដ៏ពេញនិយមសម្រា​ប់​គូ​ស្នេ​ហ៍សម័យថ្មីក្រោយរៀបការរួចនោះ។ ក្នុងនោះ ពួកគេថា ម៉េចបងមិនគិតពីដំណើរនាំស្វាមី ទៅក្រេបទឹកឃ្មុំ ម៉េ​ច​បានបងនៅមមាញឹកនឹងការងារនេះទៅវិញ»។