ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ខែវិច្ឆិកានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានបង្ហោះសារ បង្ហាញសេចក្តីអំពាវនាវថា «នាងខ្ញុំសូមជម្រាបជូនដល់បង ប្អូន លោកពូ អ្នកមីង សិល្បករ សិល្បការនីទាំងអស់មេត្តាជ្រាបថា៖ ទាក់ទងនឹងកម្មវិធី ( ពិធីបើកមហោស្រពភាពយន្តជាតិលើកទី៥ ឆ្នាំ២០១៧ )។

ក្នុងសារនោះប្រធានសមាគមសិល្បករខ្មែរអណត្តិទី៥និងជាស្រ្តីដំបូងកាន់តំណែងដឹកនាំសិល្បៈនេះ អ្នកនាងបានបន្តថា« នាយកដ្ឋានភាពយន្ត បានយកលិខិតអញ្ជើញមកដាក់នៅសមាគមសិល្បករខ្មែរ រួចអស់ហើយ។ បើសិនជាបង ប្អូន លោកពូ អ្នកមីង សិល្បករ សិល្បការនីទាំងអស់ចង់ចូលរួមតែមិនមានសំបុត្រអាចអញ្ជើញមកទទួលយក សំបុត្រនៅខាង សមាគមសិល្បករខ្មែរ សូមទំនាក់ទំនងមកលេខរដ្ឋបាល ០១៧ ៩៩០ ៣៣២។

សូមអរគុណ»។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌វិចិត្តសិល្បៈ ដោយសូមយាង នឹងអញ្ជើញ សម្តេចទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាចូលរួមជាភ្ញៀវកត្តិយសក្នុងកម្មវិធីមហោស្របភាពយន្តជាតិលើកទី៥ ឆ្នាំ២០១៧ នាថ្ងៃទី០៦ ខែឆ្នូ ឆ្នាំ២០១៧នេះ នៅសាលសន្និសិទ្ធចតិម្មុខ ក្រុងភ្នំពេញ។