ភ្នំពេញ៖គេនៅចាំបានថា ក្រោយពីអតីតតារាសម្តែង និងជាពិធីការិនី ស៊ីធីអ៊ិន នាងសាសា បានទទួលរងនៅអំពើហឹង្សាយ៉ាងធ្ងន់ធ្ងរពីលោក ឧញ៉ា មានឈ្មោះថាសុខ ប៊ុន ក៏ល្បីថា សាសា ដែលមានឳពុកក៏ជាឧកញ៉ាផងដែរនោះ នាងបានទៅសម្ងំបើកជំនួញអាហារដ្ឋាននៅទឹកដីអង្គក្រុងសៀមរាប។ តែយ៉ាងណាការទន្ទឹមរបស់មហាជននៅតែចង់ឃើញ ការវិលត្រឡប់របស់អតីតពិធីការិនីសាសា បង្ហាញវត្តមានលើថ្នាលសិល្បៈវិញផងដែរ។

ខណៈថ្ងៃទី៥ធ្នូនេះ នៅលើបណ្តាញសង្គមបានបង្ហោះរូបភាពតារារូបនេះជាច្រើនសន្លឹកជាមួយនិងសំណួរចោទសួរថា«ស្រីស្អាត សាសា អតីតពិធីការនី CTN បាត់មុខទៅណា ?»។ ទន្ទឹមនេះក៏មានមតិជាច្រើនលើកជាការ សន្និដ្ឋានថាក្រោយពីមានជំលោះអំពើហឹង្សាមកលើខ្លួនយ៉ាងចាស់ដៃនោះធ្វើឲ្យ នាងលែងហ៊ានចេញមុខក្នុងរង្វង់សិល្បៈទៀត។ មកទល់ នឹងសព្វថ្ងៃនេះ គេនៅមិនទាន់ដឹងថា នាងសាសា មានស្ថានភាពជីវភាពបែបណា? ក្រៅពីល្បីថាក្លាយជាថៅភោជនីដ្ឋាននៅក្រុងសៀមរាប់នោះ៕