ភ្នំពេញ៖ ថ្មីៗនៅហ្វេសប៊ុកនាង សូដា នីតា ភ្ជាប់នឹងរូបថតពាក់អាវដៃខ្លីខោខ្លីអង្គុយឱបក្បាលជង្គង់ ក្នុងទឹកមុខស្រពោននៅលើវាលស្មៅ នាងក៏បានបង្ហោះសារពោលរៀបរាប់ថា «ការងារពិតជាសំខាន់ណាស់ ទោះជាមានអីក្នុងចិត្ត ក៏ខ្ញុំទុក១ឡែកសិន បំពេញការងារឲ្យចប់ ទើបបន្តរការគិត»។

ក្នុងសាររបន្ទរដោយពាក្យពេចន៍រៀបរាប់ របស់ នាង សូដា នីតា ថាសប្បាយៗពេលធ្វើការចប់ ការងារហើយ ចាប់ផ្តើមប្រែរទឹកមុខ ធ្វើមុខស្រពោនបែបនេះ ព្រោះអ្នកថតគាត់ចង់បានច៊ឹង”។ ក៏ឃើញមានអ្នកខមមិនលើកទឹក នាង សូដា នីតា ថា «ទុកក៏ទុក្ខចុះ តែបើចង់បញ្ចេញកុំបញ្ចេញឲ្យគេឃើញ ចាំជោគជ័យមិនបាច់បញ្ចេញគង់គេមើលឃើញ»។
កាលពីប៉ុន្មានថ្ងៃមុននេះ គេសង្កេតឃើញ នាងសូដានីតាបានបង្ហោះពាក្យថា “ចង់មានបងប្អូន ខ្ញុំទៅណា គេទៅតាមមើលថែរនឹងគេខ្លះ តែមិនមានម៉ែឱ បងប្អូន កូនក្មួយ តាមមើលថែរដូចគេនោះទេ ! តែបើគេមានរឿង គឺគេយកមកឲ្យហើយ!គ្រប់គ្នា . ហត់ពេកហើយ”។
គួរបញ្ជាក់ថា ឆ្លងកាត់ឆាកជីវិតជាសិល្បការិនីប្រមាណ១០ឆ្នាំ តារាសម្ដែង និងជាពិធីការិនី សូដា នីតា បានបើកបង្ហាញពីខ្សែជីវិតជាសិល្បការិនីថា ជីវិតរបស់នាង មានការលំបាកច្រើនណាស់បើធៀបនាង នឹងប្រិយមិត្តមានសេរីភាពពេញលេញច្រើនជាងចង់ដេក ដើរឈរ អង្គុយ ឆ្ងាយណាស់៕
