ភ្នំពេញ៖​ កាលពី​​ព្រលុបថ្ងៃទី​៦ខែធ្នូ តារាចម្រៀង​ហង្សមាស​បាន​បង្ហោះ​សារ​រៀបរាប់​ពី​ការស្រាយ​ជុំវិញ​ព័ត៌មាន​ផ្សព្វផ្សាយអំ​ពីជំនួន​ថ្ងៃអាពាហ៍​ពិពា​ហ៍​របស់​នាងជាមួយនិង​ស្វាមី អាណិកជនចៅ សម្បត្តិ ទាំងការ​សារ​ភាពផង​ដែរ​ថា ជីវិតគ្រួសារ​នាងក៏​មិនមែនជាអ្នក​មាន​ទ្រព្យធុនស្តុកស្តម្ភនោះ​ដែរ។Image may contain: 2 people, people smiling, people standing, wedding and flower

ក្នុង​សារដែល​ភ្ជាប់​ដោយ​រូប​ថតកូនកំលោះកូនក្រមុំ ថតថ្ងៃរៀបការនោះ​ចំនួន​ពី​រសន្លឹក តួឯកស្រី​ក្នុង​រូបថតនោះ ក៏​បាន​បន្តសារបរិយាយថា «ជំរាប​ស៊ួរបង​ប្អូន​ទាំងអស់ នឹង​បងៗ​សារព័ត៌មាន ខ្ញុំអរគុណណាស់ដែល​បានចុះផ្សាយពី​អាពា​ហ៍ពិពាហ៍យើងខ្ញុំ អរគុណ​ណាស់​ដែល​ចុះលើកតំកើងខ្ញុំ ប៉ុន្តែខ្ញុំមិនចង់​ឲ្យបងប្អូនទាំងអស់យល់ច្រទ្បំទេ មង្គល់​ការ​របស់​ខ្ញុំ​នេះគឺរៀបចំសន្សំសំចៃ​ណាស់​មិនចង់ចំណាយលុយកាក់ច្រើនទេ ព្រោះ​ក្រុម​គ្រួសារ​ខ្ញុំ​ទាំង​ពីរ​ក៏​មិន​មែនជាអ្នកមានទ្រព្យស្តុកស្តមអីដែរ »។Image may contain: 2 people

បន្ទរសារសារភាព​ចេះពីចិត្តកំពូលតារាចម្រៀង​ល្បី នាង សុគន្ធ និសា ដែល​ថា«តំលៃ​ចិញ្ចៀន​ក៏មិនថ្លៃអីណាសណាទេ»។  នាងក៏បាន​បន្តសារភាព​ទៀត​ថា «ហើយចំពោះ ការ​ចំណាយ​ភាគ​ច្រើន​ដូចជាសំអាងការ ដេគរ័ នំ​ខេក រូប​កាត់នំ គឺរសុទ្ធ​តែ​បងៗ​ដែល​ពួក​គាត់​ស្រទ្បាញ់​រាប់​អាន​ខ្ញុំពួ​កគាត់​បានជួយ​ឧបត្ថម្ភដល់​យើង​ខ្ញុំច្រើន​ »។Image may contain: 2 people, wedding and outdoorImage may contain: 7 people, people smiling, people standing and wedding