ភ្នំពេញ៖ តារាម៉ូដែលកម្ពុជាដែលមានទាំងសម្រស់ និង ពោរពេញដោយសមត្ថភាពទាំងពីរដួងនេះគឺ កញ្ញា វណ្ឌី និង កញ្ញា លឹម ណយ មានឱកាសចេញទៅប្រទេសចិន ដើម្បីចូលរូមប្រកួតក្នុងកម្មវិធី «Miss China-ASEAN Etiquette Pageant»។

បើយោងតាមការបង្ហោះជាព័ត៌មានតាមរយៈផេក «តារារះថ្មី កម្ពុជា» ដែលមាន កញ្ញា សូរ្យ អេណាជាម្ចាស់ផេកបានសរសេរថា«តារារះថ្មីកម្ពុជាមានកិត្តិយសក្នុងការបញ្ជូនបេក្ខភាពពីររូបដើម្បីតំណាងកម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធី Miss China-ASEAN Etiquette Pageant ដែលនឹងធ្វើទ្បើងនៅប្រទេសចិន មានរយៈពេល ១៩ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែ សីហា រហូតដល់ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០១៧ ដែលមានការចូលរួមប្រកួតពី១០ប្រទេសក្នុងអាស៊ាន រួមជាមួយបេក្ខនារីចិនចំនួន២០រូបទៀតសូមជូនពរឲ្យអ្នកទាំងពីរទទួលបានជោគជ័យពីកម្មវិធីប្រកួតនេះ»។

គួរបញ្ជាក់ថា កម្មវីធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីរឹតចំណងមិត្តភាព រវាងចិន និងអាស៊ាន ដោយចាប់ផ្តើមប្រកួតឡើងនៅថ្ងៃទី ២៧ ខែសីហា នេះ រហូតដល់ថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ២០១៧ដោយមានបេក្ខនារីចិនចំនួន២០រូបនិងបេក្ខនារីកម្ពុជា០២រូបព្រមទាំងតំណាងប្រទេសផ្សេងៗក្នុងតំបន់អាស៊ានជាច្រើនរូបទៀត៕