ភ្នំពេញ៖ ក្នុងងារជាតារាប្រុសមហាសំណាង ដែលបានថតនែបនិត្យអស់តារាល្បីៗរះលើវិថីសិល្បៈកម្ពុជា លោក អែនឌី បានបង្ហើបពីគន្លឹះដែល នាំឲ្យសម្រេច គ្រងឱកាសនេះ ទាំងតារាល្បីៗក៏ទទួលយកដោយការសាទរ។
បន្ទរនឹងការបង្ហើបថា ឱកាសនេះដំបូងបំផុតនេះជាតារាចម្រៀងស្រី ក្នុងផលិតកម្មហ្វ័រស្រ្តងថតជាមួយអ្នកបង ម៉ន ច័ន្ទធីតា ឱកាស ទី២ ថតជាមួយ កែវ ស្រីនាង និងឱកាស ,ទី៣ ផ្កាយ វល័ក្ខ។ ប៉ុន្តែលោកអែនឌី អះអាងថា«ឱកាសដែលនាំឲ្យខ្ញុំល្បីក្នុងការថតរូបសិចស៊ីជាមួយតារាស្រីល្បីៗនោះគឺឱកាសទី៤ ថតរូបសិចស៊ី សុខ ស្រីម៉ុច សព្វថ្ងៃគាត់ទៅនៅក្តៅប្រទេស» ។
ទន្ទឹមនឹងអះអាងថា រយៈពេលជាង១០ឆ្នាំមកនេះ ទទួលបានឱកាសថតនែបនិត្យតារាសិល្បការិនីទាំងអស់មិនក្រោម៥០នាក់នោះ។ ដែលក្នុងនោះ ក៏មានកំពូលតារាចម្រៀង សុគន្ធ កញ្ញា សុគន្ធ និសា អ្នកនាង យុគ្គ ចិន្តា អ្នកនាងគង់ សុជាតិ អ្នកវ៉ាង ស្រីណូ កុល ដាវី និងតួថ្មីៗល្បី បេននី យ៉ាំង ជាដើម។
អែនឌី បង្ហើបថា ឱកាសទាំងនេះខ្ញុំទទួលបាន ទីមួយខ្ញុំមានស្ទាយថតរូបទាក់ទាញមិនចាញបរទេស និងទី២ មុននេះខ្ញុំធ្វើការឲ្យហាងនាំផលិតថែរក្សាសម្រស់ល្បីៗ ហើយហាងគាត់ផ្តល់ឱកាសផ្សព្វផ្សាយនេះឲ្យខ្ញុំ រួមនិងខ្ញុំមានស្ទាយថតរូបទាក់ទាញនោះ តារាល្បីៗទាំងអស់ គាត់ក៏ស្វាគមការថតរូបបែបនេះជាមួយខ្ញុំទៅ»៕
