ភ្នំពេញ៖ ថ្មីៗនេះ កូនច្បងកំពូលតារាចម្រៀង ព្រាប សុវត្ថិ, សុវត្ថិ មុន្នីវណ្ណ បានបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុក ដែលស្តែងឡើងនូវរូបរាងស្រស់សង្ហាមិនចាញ់ឪពុកប៉ុន្មាននោះទេ។ ទន្ទឹមនោះ ក៏មានអ្នកគាំទ្រជាច្រើនបានសុំថតរូបជាមួយ ហើយក៏មានពាក្យសរសើរខ្លះៗដែរថា «សុវត្ថិ មុន្នីវណ្ណ សង្ហា ហើយមានសុជីវធម៌ ញញឹញរាក់ទាក់មិនឆ្មើងឆ្មៃ” ។

អ្នកខ្លះទៀតថា “មុន្នីវណ្ណ មានចរិកដូចឪពុកណាស់ មិនចេះប្រកាន់ឫកពារ ទៅណាមកណា ចេះគោរពចាស់ទុំណាស់” ។ ក្នុងនោះផងដែរ ក៏មានប្រិយមិត្តមួយចំនួនចូលទៅខមមិនសរសើដល់ឪពុកផងដែរ ដោយនិយាយយ៉ាងដូច្នេះថា «ដូចប៉ាៗចឹង មានសុជីវធម៌ល្អបំផុត! ជាហេតុដែលខ្ញុំផ្កាប់មុខលុះក្ស័យ»។ គួរបញ្ជាក់ថា មិនមែន​មាន​តែ​សុ​វត្ថិ មុន្នីវណ្ណ ទេដែលចេះ គោរពចាស់ទុំ ពោលគឺកូនប្រុសទាំង ៣នាក់កំពូលតារាចម្រៀង ព្រាប សុវត្ថិ សុទ្ធតែជាកូនដើរតាមគន្លងធម៌ទាំងអស់ ៕