ភ្នំពេញ៖ ក្រោយទទួលបានដំណឹងថា គង់ ច័ន្ទស្រីមុំ បង្ហាញលទ្ធផលស្នេហ៍ ក្រោមចំណងអាពាហ៍ពិពាហ៍ជាង ១ពាន់រាត្រីនោះ ពេលនេះទទួលបានចំណងដៃ សមាជិកថ្មីចាប់កំណើតបាន ៦សប្តាហ៍ ដែលស្វាមីនៅចាំថ្នាក់ថ្នមដូចជាព្រះ​នាង អញ្ចឹង! ។ ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះគង់ ចាន់ស្រីមុំបានបានដើររអិលជើង ហើយធ្វើឲ្យប្តីនាងលោក សីហា ព្រលឹងនៅចុងសក់ ប្រហោងពោះធ្លុង ស្លេកមុខ តែម្ដង។

ដោយឡែកនៅម្សិលមិញថ្ងៃទី០៦ ធ្នូ គង់ ច័ន្ទស្រីមុំបានចូលរួមគាំទ្រមហោស្រពភាពយន្តជាតិលើកទី៥ រំពេចនោះ អ្នកសិល្បៈជាច្រើនកោតសរសើរនាងមិនដាច់ពីមាត់ឡើយថា «នាងជាមនុស្សស្រីដែលមានសំណាងណាស់ មានប្ដីចាំមើលថែដូចជាព្រះនាងតូច»។ ទន្ទឹមនឹងពាក្យសរសើរមិនដាច់នោះ អ្នកនាង ក៏បានបង្ហោះរូបដែលនាងកំ​ពុ​ង​តែ​ហូបម្ជូរ និងមានពាក្យសរសើរពីប្ដីផងដែរថា «មានរបស់ញ៉ាំរហូត ព្រោះអីអូនចេះតែឃ្លានចង់ញ៉ាំ អ្នកណាទ្រាំបានទៅ» ។ នាងបន្តថា «សំណាងណាស់ មានអង្គរក្សបេះដូងបើកឡានដើរលេង» ។ ចុងក្រោយនាងចង់ប្រាប់ថា «អូនស្រលាញ់ បង! សីហា» ។