ភ្នំពេញ៖ តារាសម្តែង ភេទទី៣ នាង ប៉ុប ពីតែងបង្ហោះរូបថតបញ្ចេញសាច់ស៊ិចស៊ីនៅលើបណ្ដាញហ្វេសប៊ុកធ្វើឲ្យបុរសៗបើកភ្នែកមើលភ្លៀកៗ មិនតិចនោះ។ បែរជាធ្វើឲ្យបុរសៗលាន់មាត់ជាថ្មី និងសារបង្ហាញពីអារម្មណ៍ពិតក្នុងខ្លួនពេលដល់រដូវត្រជាក់ធ្លាក់ខ្យល់ពីទិសឥសាន្ត។

ដោយក្នុងសារនោះសរសេររៀបរាប់យ៉ាងដូច្នេះថា«ក្តៅចិត្តមិនសំខាន់ សំខាន់ក្តៅខ្លួនអត់បាត់ ខែកក្តិករងាកាយា»។ ដូចនេះអាចសន្និដ្ឋានបានថានាង ប៉ុប ពីកំពុងតែប្រកាសរកអ្នកដែលអាចធ្វើអោយនាងបាត់រងារ និងមកថ្នាក់ថ្នមនាងផងដែរ។