ភ្នំពេញ៖ ថ្មីៗនេះ តារាសម្តែងជើងចាស់ក៏មានងារជាមេម៉ាយចាយរាង ស៊ិន ឧត្តមផល្លា ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកដោយតារាសម្តែងរូបនេះ បានបង្ហោះរូបស្រីស្អាតម្នាក់ ដែលមានរាងស្រឡូន សាច់សខ្ចី ដោយសរសេរថា «ឈ្មោះរបស់ប្អូនស្រីគឺ តាវ៉ាន់ អាយុ ២៣ឆ្នាំ កម្ពស់ ១.៦៣ម៉ែត្រ ទំងន់ ៤៧គីឡូក្រាម សព្វថ្ងៃនេះប្អូនស្រី កំពុងតែធ្វើការនៅហាងសាឡនមួយ» ។

ក្នុងសារដដែលនោះ តារាសម្តែងជើងចាស់ ស៊ិន ឧត្តមផល្លា បានបង្ហើបពីគោលបំណងនារីម្នាក់នោះថា «ប្អូនស្រី តាវ៉ាន់ ចង់ក្លាយជាតារាសម្តែងម្នាក់» ។ ក្នុងនាម ស៊ិន ឧត្តមផល្លា ជាសិល្បកររៀមច្បង នាងបានប្រកូកប្រកាសថា «ប្រសិនបើផលិតកម្ម ឬអ្នកនិពន្ធ ដឹកនាំរឿងមានចំណាប់អារម្មណ៍ ចង់បានប្អូនស្រីថតជាខ្សែភាពយន្ត ក៏ដូចជាថត MV ប្អូនស្រីនឹងទទួលស្វាគមន៍ជានិច្ច ឬអាចទំនាក់ទំនងមកកាន់ ឬ តាមរយៈគណនីហ្វេសប៊ុករបស់ប្អូនស្រី តាវ៉ាន៉ ដែលមានឈ្មោះជាអក្សរឡាតាំង “Tavan Tavan” »៕