ភ្នំពេញ៖ អតីតតារាចម្រៀងផលិតកម្មMពេជ្រសូលីកាដែលមានសម្រស់កាន់តែស្រស់ស្អាតបានបង្កើតគណនីហ្វេសប៊ុក និងគេហទំព័រថ្មី ដើម្បីធ្វើការបង្ហោះរូបភាពខ្លួន និងបង្កើតទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រ។ប៉ុន្តែថ្មីៗនេះមានជនអនាមិកបានក្លែងបន្លំ គណនី និងគេហទំព័រហ្វេសប៊ុក ដោយប្រើប្រាស់ឈ្មោះ និងរូបភាព ពេជ្រ សូលីកា។
នាង ពេជ្រ សូលីកា ដែលនៅតែទាក់ទាញអ្នកគាំទ្រយ៉ាងច្រើន បើទោះបីជានាងឃ្លាតឆ្ងាយពីវិថីសិល្បៈច្រើនឆ្នាំហើយនាងក៏នៅមានការពោលសរសើរថា សម្ផស្សនៅតែស្រស់នោះនាងបានបង្ហាញពីមូលហេតុដែលនាងបាត់ខ្លួនសូម្បីហ្វេសប៊ុកក៏មិនឃើញថា«នេះជាមូលហេតុដែលខ្ញុំមិនចង់ចេញមុខចេញមាត់សុខចិត្តបាត់មុខរាប់ឆ្នាំធ្វើអោយបងប្អូនឆ្ងល់ថាបាត់ខ្ញុំទៅណាយូរម្ល៉េះមិនដែលឃើញមុខសោះគិតថារាប់ឆ្នាំហើយ។
ស្រីស្អាត និងជាអតីតដៃគូសម្តែងដ៏ស័ក្កសមជាមួយ តារាចម្រៀងនីកូនាងបានយ៉ាងដូច្នេះទៀតថា វាក៏ល្មមហួសសម័យ អា fake account, fake page ស្អីហ្នឹងដែរ តែឥឡូវមកទៀត មកម្ដងនេះក្លាហាន ហ៊ានមក add ខ្ញុំទៀត ឌឺម្ល៉េះ?
នាង ពេជ្រ សូលីកា ដែលដាក់ជាសំណួរទៅអ្នកដែលយករូបនាងទៅបង្កើតគណនីហ្វេសប៊ុកថា តើប្អូនដែលលឺគេនិយាយទេថារស់នៅកុំអោយអ្នកដទៃក្ដៅក្រហាយ ដោយយើងទើបជីវិតរបស់យើងរស់នៅសុខស្រួលយល់ទេប្អូនបង។ មិនដឹងថាប្អូនជាស្រីរឺមួយជាប្រុសនោះដឹងត្រឹមថាបើប្អូនមនុស្សដូចតែបងដែរ សូមប្អូនឈប់ទៅ លុបរូប ប្ដូរឈ្មោះ បើស្រលាញ់ខ្លាំង គិតត្រឹមជា idol ក្នុងដួងចិត្តបានហើយ ព្រោះការស្រលាញ់ មិនចាំបាច់ត្រូវមកធ្វើបែបនេះទេ។
នាង ពេជ្រ សូលីកា ពោលបន្តថា អរគុណខ្លាំងណាស់ប្អូន សង្ឃឹមថា អ្វីដែលប្អូនបានអាននេះ អាចជួយដាសសតិប្អូនបានខ្លះ ចង់ដឹងថា បើអត់ផុសរូប 2 3ឆ្នាំទៀត យល់យ៉ាងម៉េចដែរ?»។
