ភ្នំពេញ៖ នាងខ្ញុង មិនត្រឹមតែ ចាប់ដៃគូក្នុងដំណើរជីវិតជាគូអនាគតជាមួយនាយកៃដជាប្តីទេ ប៉ុន្តែពេលនេះ តារាកំប្លែងស្រីម៉ាត់ដាច់រូបនេះក៏កំពុងដើរម្រៀងកាត់សក់ពីនាក់ស្វាមី ដើម្បីប្រមូលលុយបង្គប់ការចំណាយដែលនាងទើបតែបានប្រាប់ថារៀបផែនការដើម្បីអ្នកថ្មី។ ក្នុងហ្វេសប៊ុកអ្នកកំប្លែងក្នុងក្រុមនាយ ពែក មី ដែលទើបនឹងសែនព្រេន​នាយកៃដ យកគ្នាជាប្តីប្រពន្ធ បង្ហាញពីការផុសរូបថតក្នុងហ្វេសប៊ុក ព្រោះនៅតំបន់នោះសេវ៉ាទូរស័ព្ទខ្សោយ នាងបង្ហាញរៀបរាប់ ថា “ ម្សិលមិញ (06.12.2017 )កាត់សក់ ច្រៀងកំដរភ្ញៀវ នៅភូមិព្រៃឈើទាល ខេត្តស្វាយរៀង អត់សេវាអត់បានផុស ថ្ងៃនេះផុសប៉ាដោយ”។

ក្រៅពីមានអាជីពជាតារាកំប្លែងនៅ CTN នាងខ្ញុងក៏មានការងាររកស៊ីផ្សេងទៀតដោយនាងតែងផុសថា “អូនខ្ញុងមានទទួលធ្វើម្ហូបការ បុណ្យ ខួបកំនើត ឡើងផ្ទះ រឺកម្មវិធីផ្សេងៗ មានអូនខ្ញុង នឹងដៃគូច្រៀងកំដរភ្ញៀវលេងកំប្លែងជូន ហ្វ្រីៗៗៗៗតាម៉ង!!…”។ គួរបញ្ជាក់ដែរថា ទោះបីជាចំណងស្នេហ៍របស់ នាងខ្ញុង និង នាយកៃដ ធ្វើឡើងលក្ខណៈសែនព្រេន ដើម្បីឲ្យមានសុពលភាពតាមផ្លូវច្បាប់មែន ប៉ុន្តែបន្ទាប់ពីថ្ងៃនោះមកពួកគេបានសន្យាថានឹងទៅចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាតាមក្រោយ៕