ជប៉ុន៖ នារីជនជាតិជប៉ុន អ៊ីគូតា កាណា (IKUTA KANA) វ័យ ២៤ឆ្នាំម្នាក់ បានប្រកបរបររត់តាក់ស៊ី ដែលកំពុងទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយភាពប៉ិនប្រសប់ និងសម្រស់របស់នាង បានទាក់ទាញភ្ញៀវឲ្យជិះតាក់ស៊ីរបស់នាងភ្លូកទឹកភ្លូក ដោយសារការផ្សព្វផ្សាយតាមណ្តាញសង្គមដើម្បីគៀងគរភ្ញៀវ ។ បុរសៗជប៉ុនដែលបានជិះរាល់ថ្ងៃម្នាក់បានបង្ហើបថា «ខ្ញុំចូលចិត្តជិះតាក់ស៊ីនាង ព្រោះនាងបើកបរមានការប្រុងប្រយ័ត្នខ្ពស់ និងមួយវិញទៀតនាងក៏មានសម្រស់ស្អាតមិនចាញ់តារាល្បីៗ ប៉ុន្មានដែរ» ។
ដោយសារតែសម្រស់ដ៏ជាទីគយគន់នេះហើយ បានជាធ្វើឲ្យនាងមានភាពល្បីល្បាញពាសពេញប្រទេសជប៉ុន រហូតដល់ល្បីដល់បណ្តាប្រទេសមួយចំនួនទៀតផង ។ គួរបញ្ជាក់ថា របររត់តាក់ស៊ីរបស់នារីវ័យក្មេង កាណា នេះ ជាការងារក្រៅម៉ោងរបស់នាង ដើម្បីរកប្រាក់ចំណូលមួយចំនួនសម្រាប់ផ្គត់ផ្គង់គ្រួសារតែប៉ុណ្ណោះ ចំណែកការងារអាជីពរបស់នាង គឺ តារាម៉ូដែល ៕
