ភ្នំពេញ៖ ព្រមនឹងឳកាសទទួលបានតំណែងថតរឿងភាគឲ្យទូរទស្សន៍ស៊ីធីអ៊ិន សម្តែងជំនួបដំបូងជាមួយ អតីតពិធីការិនី វីជេអាណូ អ្នកនាង សារ៉ាយ សក្ខណា ដែលរៀបការស្វាមីអាណិកជននៅអាមេរិក បែរជាបង្ហាញជំហ៊ដាច់ណាត់ បើស្វាមីមានចិត្តមិនស្មោះនិងជីវិតអាពាហ៍ពិពាហ៍ ដែលបង្កើតបានកូនស្រីមួយហើយនេះ។

 

ដែលជាតារាសម្តែងស្រីមានឈ្មោះល្បីក្នុងវិស័យសិល្បៈ នៅពេលដឹងថា ប្តីជាទីស្រឡាញ់របស់ខ្លួន មានស្រីលួចលាក់មិនឲ្យនាងដឹង បើទាន់កាលណាគឺគ្មានលើកទី២ គឺអាចដាច់គ្នាតែម្តង ព្រោះបានសន្យាថាគ្នាតាំងពីដំបូងមកម្លេះ។

កាលពីប៉ុន្មានខែមុន សារ៉ាយ សក្ខណា ត្រូវបានស្វាមីធ្វើអោយមានការភ្ញាក់ផ្អើលនិងវីដេអូដែលបង្ហាញ ប្តីរបស់អ្នកនាង សារ៉ាយ សក្ខណា បណ្តើរស្រីឡើងផ្ទះសំណាក់ ដែលស្វាមីនាងបានផ្សំគំនិតគ្នាថតចង់ដឹងចិត្តប្រពន្ធបែបណា។ ខណៈអ្នកនាង សារ៉ាយ សក្ខណា ក៏ទទួលស្គាល់ថា ស្វាមីនាងខ្ញុំគាត់បានធ្វើវីដេអូដើម្បីសាកចិត្តខ្ញុំ។ តែយ៉ាងណា អ្នកនាង សារ៉ាយ សក្ខណា ដែលកំពុងត្រៀមខ្លួនទទួលតំណែងតួឯករឿងភាគចាក់បញ្ចាំងនៅក្នុងកញ្ចក់ទូរទស្សន៍ ដែលជារឿងភាគដំបូងក្រោយរៀបការស្វាមីនៅទឹកដីអាមេរិក នាងថា វីដេអូប្តីខ្ញុំធ្វើនោះមិនមែនតែចង់សាកចិត្តប្រពន្ធទេ វាក៏ជាសារអប់រំដល់បុរសៗផងដែរ។ ដោយនាងថា ការពិតវិដេអូខាងលើចង់ឲ្យបុរសទូទៅមើលឃើញថា មនុស្សស្រីពេលដឹងថា ប្តីមានស្រីនៅខាងក្រៅ អារម្មណ៍ជាប្រពន្ធបែបណា»។

ទន្ទឹមនឹងការលើកឡើងនេះ អ្នកនាង សារ៉ាយ សក្ខណា ក៏ប្រាប់ថា « ពេលមិនទាន់ដឹងរឿងនាងស្រាប់តែគិតថា ជីវិតស្នេហានាង គឺចប់តែម្តងព្រោះនាងបានគិតរួចហើយថា ស្នេហារបស់នាងមិនឲ្យមានរឿងអ្វីកើតឡើងបានឡើយ។អ៊ីចឹងហើយបើសិនជានាងតាមដានដឹងថា ស្វាមីនាងមានស្រីលួចលាក់ជីវិតស្នេហារបស់នាងប្រហែលចប់ត្រឹមហ្នឹង»។