ភ្នំពេញ៖ ក្រោយរៀបអាពាហ៍ពិពាហ៍ ប្តីប្រពន្ធ ឆាយ វីរៈយុទ្ធ ហាក់មមាញឹកនឹងការងារទាំងសងខាង ពុំឃើញមានកំណើរកំសាន្ត​ទៅក្រេប​ទឹកឃ្មុំនៅបរទេសដូចតារាផ្សេងៗទេ ។ ប៉ុន្តែទោះជាយ៉ាងណាគ្រួសារមួយនេះ ត្រូវបានគេដឹងមានសុភមង្គលណាស់ ហើយនៅដើមឆ្នាំ២០១៨ តារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយា មានគម្រោង​យក​កូន​ ដើម្បី​បន្ថែម​ភាគ​កក់ក្តៅនៅក្នុង​គ្រួសារ​តូច​របស់លោក​បន្ថែមទៀត ។ រំពេចនោះអ្នកគាំទ្រមានការសាទរនឹងគម្រោងនេះ និងបានជូនពរឲ្យ​ភរិយា ឆាយ វីរៈ​យុទ្ធ មានកូន​ភ្លោះ​ថែមទៀត ។

បើតាមគម្រោង​ប្តីតារា​ចម្រៀង ឆាយ វីរៈយុទ្ធ និងប្រពន្ធអ្នកនិពន្ធ សែ ចាន់ឌី បានបង្ហើបឲ្យដឹងថា «ខ្ញុំ និងភរិយាគ្រោងយកកូនមួយសិន កុំឲ្យស្ងប់ស្ងាត់ពេក ហើយប្រហែលជា ៣ឆ្នាំក្រោយ បានយកកូនមួយទៀត» ។ ប្រពភដដែលបានបន្តថា «យើងទាំងពីរ​ចង់បានកូនប្រុស» ។ ប៉ុន្តែទោះជាយ៉ាងណា គូស្វាមីភរិយាគ្រប់រូប មិនអាច​កម្មង់បានតាមចិត្តថា ចង់បានកូនស្រី បានកូនស្រី ចង់បានកូនប្រុស បានកូនប្រុសនោះទេ សំខាន់និស្ស័យ និងវាសនា ទេវតាបានចារ្យមកពីព្រេង​ព្រឹទ្ធ ៕