ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ខែវិច្ឆិកានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានបង្ហោះសារ បង្ហាញសេចក្តីអំពាវនាវដល់សិល្បករ សិល្បការនីទាំងអស់ចូលរូមក្នុងកម្មវិធីសម្ពោធចាក់បញ្ចាំងភាពយន្តមិត្តភាព ចិន និងកម្ពុជា។ ក្នុងសារនោះបង្ហាញថា«សួស្តីបងប្អូនទាំងអស់គ្នា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នេះ សមាគមសូ​ម​​​គោរពអញ្ជើញបងប្អូនចូលរួមកម្មវិធី សម្ពោធចាក់បញ្ចាំងភាពយន្តមិត្តភាព ចិន និងកម្ពុជា ក្រោមអធិបតី​ភា​ព​ដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា និងឯកឧត្តម XIONG BO ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមា​និ​ត​ចិ​ន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា»។

ក្នុងសារដដែលនោះអ្នកនាង បានបញ្ជាក់ផងដែរថា«ប្រសិនបើបងប្អូនយើងអាចចូលរួមបានសូមទំនាក់ទំ​ន​ង​ម​ក​សមាគមយើងតាមរយៈលេខទូរស័ព្ទ 077762626 ដើម្បីយកលិខិតអញ្ជើញចូលរួមកក្នុងកម្មវិធី។ ម៉ោ​ង១:​៣០​នា​​ទីរសៀលទៅដល់សាលសន្នសីទចតុម្មុខ សម្លៀកបំពាក់បុរសអាវធំ សម្លៀកបំពាក់សមរម្យ។ សូមអរគុណ»។ ដួចនេះ​ដោយ យោងតាមសេចក្តីប្រកាសរបស់អ្នកនាងបានអញ្ជើញ សម្តេចទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ អ្នកនាងកញ្ញាចូលរួមជាភ្ញៀវកត្តិយសក្នុងកម្មវិធីសម្ពោធចាក់បញ្ចាំងភាពយន្តមិត្តភាព ចិន និងកម្ពុជា។