ភ្នំពេញ៖បើទោះជាឳកាសការងារសិល្បៈ នាង ដេននី ក្វាន់ ត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈប្រកាសផ្អាក ដោយសារកំហុសស្លៀកពាក់សិចស៊ី ប៉ុន្តែនាង ដេននី ក្វាន់ ងារកំពូលតារាសិចស៊ីប្រចាំឆ្នាំ២០១៧ នៅតែត្រូវបានអ្នកគាំទ្រនៅគ្រប់សកម្មភាពរបស់នាង ។ ដែលថ្មីៗនេះទៀតក៏ធ្វើឲ្យការពោលសរសើរមិនដាច់ពីមាត់ នូវសន្តានចិត្ត ប្រកាសចែកសម្លៀកបំពាក់ចំនួន៣០០ឈុតដល់មិត្តៗស្រី។

ថ្មីៗនេះតារាសម្ដែងដេននី ក្វាន់ បានប្រកាសចែកសម្លៀកបំពាក់ចំនួន៣០៥ឈុតជូនប្រិយមិត្តដោយមិនគិតថ្លៃដល់សភាពនារីនិងខ្វះខាតសម្លៀកបំពាក់ទាក់ទងទៅយកដោយផ្ទាល់។កញ្ញាបានបញ្ជាក់លើគណនីយហ្វេសប៊ុករបស់ខ្លួនថា«ថ្ងៃនេះនាងខ្ញុំចែកសម្លៀកបំពាក់ជូនមិត្តៗនារីណាដែលខ្វះសម្លៀកបំពាក់អាចមកយកនៅហាងដេនី ក្វាន់បាននាងខ្ញុំFreeជូនចង់បានឆាតមកណា»។

ក្នុងនោះផងដែរតារាសម្ដែងរូបនេះបានធ្វើអំពើមនុស្សធម៌ជាហូហែ ចែកសម្លៀកបំពាក់ និងអំណោយផ្សេងៗដល់ប្រជាពលរដ្ឋនិងក្មេងៗជាច្រើនដែលបានរស់នៅទីជនបទដាច់ស្រយាលផងដែរ។អំពើមនុស្សធម៌នេះបានធ្វើអោយប្រិយមិត្តកោតសរសើរយ៉ាងខ្លាំងចំពោះកញ្ញា ដេននី ក្វាន់។