ភ្នំពេញ៖ កាលពីម្សិលមិញ តារាសម្តែងស្រី មានប្រជាប្រិយភាព និងទីផ្សារសម្តែងច្រើនគួរសម គឺកញ្ញា វ៉ាន់ វល័ក្ខ បានជួបទុក្ខជាទម្ងន់ ដោយសារតែលោកយាយជាទីស្រលាញ់របស់នាង បានទទួលមរណៈភាព កាលពីរំលងអាធ្រាតថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដោយបានបន្សល់ទុកតែភាពអាឡោះអាល័យដល់កូនចៅ។
រំពេចនោះ តារាសម្តែង វ៉ាន់ វល័ក្ខ បានបង្ហាញភាពសោកស្តាយលើបណ្តាញសង្គមហ្វេសប៊ុកថា «តើឲ្យចៅនិយាយថាមិចទៅ? យាយ!» ។ ទន្ទឹមនឹការសោកស្តាយតារាសម្តែងរូបនេះ បានគោរពជូនដួងវិញ្ញាក្ខន្ធលោកយាយទៅកាន់សុគតិភព ។ ជាមួយគ្នានេះ មហាជនទូទៅ ក៏បានចូលរួមខមមិនរំលែកទុក្ខគ្រួសារនៃសពលោកយាយផងដែរ ៕
