ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ អ្នកនាង ទូច ស្រីល័ក្ខ តារាចម្រៀងនិងសម្តែង កាយវិការក្រមិចក្រមើម ក៏មានសន្ទុះប្រជាប្រិយស្ទុះខ្លាំងផងពីការតែងនិពន្ធបទចម្រៀងសម្រាប់ខ្លួនឯងផ្ទាល់។ ខណៈនៅព្រឹកថ្ងៃទី៩នេះ នាងក៏បង្ហាញក្តីរំភើបខ្លាំង ពេលបានជូនតារាចម្រៀងខ្មែរសូរិន្ទ ម្ចាស់បទ ពាក់អាវមិនដែលឃើញដោះ ដែលរន្ទឺតាំងពី២០ឆ្នាំមុន។

បង្ហាញនូវក្តីរំភើប ក្នុងគណនីហ្វេសប៊ុក ភា្ជប់ពីរូបថត ថតរួមគ្នាពីនាក់ជាមួយនឹង លោក ឃុង ខុយ តារាច​ម្រៀ​ង​ខ្មែរ សូរិន្ទ ដែលមានឈាមជ័រដូនតាកំណើតខាងឪពុក នៅទឹកដីស្រុកកំពង់ត្រឡាច(ម្តុំសាលាលេខ៥) ខេត្តកំ​ពុ​ង​ឆ្នាំង ពីរូបថតលើកមេដៃដូចៗគ្នានោះ អ្នកនាងទូច ស្រីល័ក្ខសរសេរសរសេររៀបរាបបង្ហាញឲ្យថា​​«ពិ​តជា​​សំ​ណា​ង​ណា​ស់បានច្រៀងជួបបងប្រុសជាម្ចាស់បទពាក់អាវមិនដែលឃើញដោះ»។

ក្នុងសារនេះដែរ អ្នកនាង ទូច ស្រីល័ក្ខ បា​នបង្ហាញឲ្យដឹងថា« ខ្ញុំពិតជាពេញចិត្តគាត់ណាស់ភាពរូសរាយរាក់ទាក់គឺជាមួយផ្នែកដ៏សំខាន់ណាស់សំរាប់កា​រទំ​នា​ក់ទំនងការងារ»។ ដូចនេះអាចសន្និដ្ឋានបានថា ទូច ស្រីល័ក្ខ និងម្ចាស់បទពាក់អាវមិនដែរឃើញដោះកំពុងតែចាប់ដែគ្នាក្នុងការធ្វើការងាររួមគ្នា។