ភ្នំពេញ៖ អ្នកនាង សម សុជាត្តារ៍ ពិតជាមិនចាក់ងារកំពូលតារាស្រីសិចស៊ីធ្លាប់គ្រងតំណែងនេះ កាលពីអំឡុ​ង​១​០​ឆ្នាំមុន។ ជាថ្មីក្នុងវត្តមានចូលរួមក្នុងពិធីខួបកំណើត លោក អ៊ឹម ជីវ៉ា តារាស្រីរាងតូចច្រឡឹងរូបនេះ គ្រងរូបពណ៌ទឹ​ក​ប៊ិចមានដៃតែម្ខាង ក៏លេចឡើងនូវស្រមោលកេរ្តិ៍ដើមទ្រូង ធ្វើឲ្យភ្ញៀវចូលរួមលាន់មាត់ស្ងើចគ្រប់ៗគ្នា។ ស្តែងឲ្យ​ឃើ​​ញពីរូបឆោមសម្ផស្សនៅតែស្រស់ផូរផង ព្រមនឹងទីផ្សារការសិល្បៈក៏នៅតែក្តាប់បានយ៉ាងណែនក្នុងដៃ ស្រីស្រស់ ស​ម​ សុជាតារ៍ ក៏ធ្វើឲ្យបុរសៗព្រឹលនេត្រា មិនតិចតែ ពីវត្តមានចូលរួមកម្មវិធីសិល្បៈនារាត្រីរំលងផុតថ្មីៗនេះ ។

ក្នុងរូបភាពនោះ ក៏ត្រូវបានរូបនាង សារភាពថា «មិនបានគិតឡើយថា វាលេចចេញរូបរាងដ៏ខ្មាសអៀនបែបនេះ»។ ក៏ពោលបែបហួសចិត្តខ្លួនឯង តែវេលានោះក៏បានហួសទៅហើយនោះ អ្នកនាង សម សុជាតារ៍ បានពោ​ល​ថា «ខ្ញុំពិតជាចូលចិត្តការស្លៀកពាក់បែបនេះ ។ សិចស៊ី តែខ្ញុំមិនបានដឹងដែរថា នៅរ៉ូបដែលខ្ញុំពាក់ចូលកម្មវិធី​នោះ មានដៃម្ខាង តែម៉ូដនេះពាក់អាវក្នុងក៏វាមិនកើតដែរ ដឹងអី វាលេចឡើងប្រមោលនោះច្បាស់បែបនេះទេ។ ខ្ញុំក៏ហួសចិត្តខ្លួនឯងដែរ ពេលរូបនេះ ម្ចាស់កម្មវិធីគេបង្ហោះមក បានដឹងថា ខ្ញុំលេចរូបនៅចំណុចពិសេសនោះវាច្បា​ស់​ចឹងដែរ»។ តែយ៉ាងណា សម សុជាតារ៍ ក៏បង្ហាញពីចំណូលចិត្តពិតរបស់នាង គឺដូចក្នុងរូបភាពថ្មីៗនេះចឹង។ ដោ​យនាងប្រាប់ថា «ការពិតទៅមិនមែនខ្ញុំភ្លេចពាក់តែខ្ញុំចូលចិត្តបែបនេះ»។