ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ប្រកាសពីសេចក្ដីរីករាយយ៉ាង ក្រៃលែងចំពោះបងប្អូនសមាជិក សមាជិកា រដ្ឋសភាជាតិទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ​២០១៧ នេះ។

ក្នុងនោះសម្តេចក៏មានប្រសាសន៍យ៉ាងដូច្នេះថា«ខ្ញុំសប្បាយរីករាយ និងសូមស្វាគមន៍បងប្អូនសមាជិក សមាជិកា រដ្ឋសភាជាតិទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ​២០១៧ នេះដែលមានរបៀបវារៈសំខាន់ៗចំនួន០២៖ ទី-១ ការប្រកាសសុពលភាពអាណត្តិរបស់សមាជិកថ្មីនៃរដ្ឋ​ស​ភា​ នីតិកាលទី០៥ ចំនួន១៦រូប។ ទី-២ ការបោះឆ្នោតទុកចិត្តអនុប្រធាន និងសមាជិកគណកម្មាធិការជាតិរៀ​ប​ចំ​ការបោះឆ្នោត ចំនួន០៣រូប។សូមជូនពរ បងប្អូនជនរួមជាតិជួបតែសេចក្ដីសុខ សុភមង្គលគ្រប់ៗគ្នា»។

ក្នុងសារប្រកាសសាទររបស់នាយករដ្ឋមន្រ្តីនេះ ដែលឃើញមានសារខមមិនគាំទ្រយ៉ាងច្រើននោះ ក្នុងនៅក៏មាន នាយ កុយ តារាកំប្លែងល្បី បង្ហាញឆន្ទៈគាំទ្រផងដែរ។ ក្នុងឆន្ទៈបង្ហាញការគាំទ្រនោះ នាយ កុយ តារាកំប្លែង មិនបានសរសេរជាសំណេរសារនោះឡើយ ខណៈលោក យករូបថតនាយ ករដ្ឋមន្រ្តីក្នុងឯកសណ្ឋានយោធា និងបំផុសនូវសំណេរខ្លីលើរូបនេះថា «វីរៈបុរសសន្តិភាព»។