ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀងរ៉េប និងជាអតីតមេក្រុម 2NE1 ដ៏ល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង គឺកញ្ញា CL បានមកដល់ប្រទេសកម្ពុជាដើម្បីដើម្បីធ្វើការប្រគុំតន្រ្តីធ្វើឲ្យធ្វើឲ្យមហាជនជាច្រើន ដែលអ្នកគាំទ្រចម្រៀងកូរ៉េរូបនេះ បានសម្តែងនូវក្តីរីករាយ រំភើប និងអន្ទះសារយ៉ាងខ្លាំងចង់ជួប និងចង់ឃើញការសម្តែងរបស់តារាចម្រៀងលំដាប់អន្តរជាតិរូបនេះ។

ជាក់ស្ដែងនៅលើគណនីហ្វេសប៊ុករបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្សបានស្វាគមន៍ចំពោះ CL ដែលនឹងមកកាន់ប្រទេសកម្ពុជាដោយបានថតរូបកៀកកើយជាមួយគ្នាជាលើកដំបូង នៅក្នុងការធ្វើសន្និសិទ្ធកាសែត។ ដូចនេះអាចបញ្ជាក់បានថាកញ្ញា ទេព បូព្រឹក្សក៏ជាអ្នកគាំទ្ររបស់តារាចម្រៀងកូរ៉េ CL ផងដែរ។