បាត់ដំបង៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈលេចឮដំណឹងថា តារាសម្តែង និងពិធីករដ៏ល្បី ប៉ែន ចំរ៉ុង គ្រោងរត់ទៅបួសនៅ​ឯស្រុក​កំណើត​របស់​លោក​ ។ ទន្ទឹមនឹងការភ្ញាក់ផ្អើល មហាជនទូទៅបានចោទជាក្តីងឿងឆ្ងល់ និងអន្ទះសារចង់ដឹង «ហេតុអ្វីបានជា ប៉ែន ចំរ៉ុង ចង់រត់ទៅបួស?»។ រីឯមហាជនមួយសន្និដ្ឋានដោយប្រយោលថា «ការចង់ទៅបួសនេះ ដោយសារលោក ប៉ែន ចំរ៉ុង មានការខកចំណងរឿង​ស្នេហ៍មិនគាប់ចិន្តា ធ្វើឲ្យលោកខូចចិត្ត គិតអ្វីមិនចេញក៏សម្រេចចិត្តរត់ទៅបួស» ។

ដើម្បីស្រាយមន្ទិលសង្ស័យនេះ លោក តាន់ គីមសួ បានស្កាត់ទៅជួបបុរសចង់បួសព្រោះស្នេហ៍ ប៉ែន ចំរ៉ុង ដល់វត្តព្រះគោព្រះកែវ រំពេចនោះ លោក តាន់ គីមសួ បានសួរចំៗនូវសំណួរពាក់​ព័ន្ធ​ការទៅបួសរបស់លោក ប៉ែន ចំរ៉ុង ហើយភ្លាមៗនោះ ពិធីករ ប៉ែន ចំរ៉ុង ក៏បានបកស្រាយថា «ជាការពិតដែលខ្ញុំចង់បួស ប៉ុន្តែមិនមែនបួសរឿងខូ​ចស្នេហ៍ដូចពាក្យអាចាមអារាមនោះទេ ពោលគឺខ្ញុំបួសដើម្បីសងគុណឪពុកម្តាយ» ៕

សូមទស្សនាវីដេអូ!!