ភ្នំពេញ៖ តារាចម្រៀង និងជាអ្នកជំនួញវ័យក្មេង ឡេង ណាវ៉ាត្រា មានក្តីសប្បាយចិត្តយ៉ាងខ្លាំង ខណៈបានជួបជា​មួយលោកជំទាវ ហ៊ុន ម៉ាណា និងតារាល្បីៗមួយចំនួនទៀត នៅក្នុងពិធីជប់លៀងមួយ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧  ។ រំពេចនោះ តារាចម្រៀង ឡេង ណាវ៉ាត្រា បង្ហោះសារជូនពរលើបណ្តាញសង្គមហ្វេសប៊ុកថា «សូមឲ្យបងៗ (ហ៊ុន ម៉ាណា និងតារាល្បី) និងបងប្អូនខ្មែរទាំងអស់ជួបតែសេចក្ដីសុខទាំងអស់គ្នា» ។

គួររំឭកឡើងវិញថា ក្នុងពីធីនោះ លោក ឡេង ណាវ៉ាត្រា បានថតរូបជាមួយលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយទូរទស្សន៍ និងវិទ្យុ បាយ័ន, ឧកញ៉ា ដួង ឆាយ និងតារាល្បីៗ មានដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា, អ្នកនាង គង់ ច័ន្ទស្រីមុំ, លោក គីម សីហា, លោក អេឡិច ចិន្ត្រា … ៕