ភ្នំពេញ៖ តារាសម្ដែង និងជាតារាចម្រៀងយ៉េៗកញ្ញា ញឹម ច័ន្ទថន ចូលចិត្តតែងខ្លួន បែបនារីសម័យថ្មីដែលធ្លាប់មាន ភាពលេចធ្លោខ្លាំង នៅក្នុងពិភពសិល្បៈ មិនចាញ់តារាដទៃនោះទេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះតារាស្រីរូបនេះមានអាយុ មិនក្រោម៣០ឆ្នាំនោះទេ ប៉ុន្តែបើក្រឡេកទៅមើលរូបសម្រស់វិញ គឺនៅតែស្រស់ស្អាត និងស៊ិចស៊ី។

ជាក់ស្ដែកនៅលើគណនីហ្វេសប៊ុករបស់តារារូបនេះបានបង្ហោះរូបភាពមួយសន្លឹក ឈរកាច់រាងនៅមុខកញ្ចក់ ជាមួយនឹងសារខ្លីមួយថា «រាត្រីសួស្ដីអ្នកទាំងអស់គ្នា ឈឺហើយខំញញឹមទ្បូយ» ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គេមិនដឹងថា ច័ន្ទថន នាងកំពុងតែមានបញ្ហាសុខភាពអ្វីនោះទេ។ ភ្លាមៗនោះ អ្នកគាំទ្រជាច្រើន បានជូនពរឲ្យនាង ឆាប់ធូរស្បើយពីបញ្ហាសុខភាពផងដែរ ៕