ភ្នំពេញ៖ នៅក្នុងឱកាសថ្ងៃខួបកំណើតរបស់តារាសម្តែង អ៊ឹម ជីវ៉ា ថ្ងៃទី០៧ ធ្នូ ២០១៧ ពុំមានវត្តមានរបស់តារាសម្ដែង ចន ច័ន្ទលក្ខិណា ទេ ព្រោះអ្នកនាងជាប់រវល់ ។ ដោយឡែកកាលពីម្សិលមិញនេះ ងារជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បាន Surprise ខួបកំណើតឲ្យលោក អ៊ឹម ជីវ៉ា យ៉ាងគគ្រឹកគគ្រេង ។

រំពេចនោះ លោក អ៊ឹម ជីវ៉ា បានបង្ហោះរូបភាពនិងពាក្យពេចន៍ថ្លែងអំណរគុណលើបណ្តាញសង្គមហ្វេសប៊ុកថា «ខ្ញុំបាទសូមថ្លែងអំណរគុណ អ្នកបង ចន ច័ន្ទលក្ខិណា ដែលបានរៀបចំកម្មវិធី Surprise ខួបកំណើតឲ្យប្អូន»។ ក្នុងសារដដែលនោះលោកបានបង្ហាញពីវត្តមានអ្នកដែលចូលរួមផងដែរថា «ក្នុងនោះមានវត្តមាន ឯកឧត្តម ឡុង សត្យា , បងប្រុស ឧកញ៉ា ធី ឬទ្ធសី , លោក សាន ផានិត,ប្អូន ហេង,ម៉ាក់ប៉ា ផលិតកម្ម BKS និងប្អូនៗក្រុមការងារទាំងអស់» ។