ភ្នំពេញ៖ កញ្ញាទេព បូព្រឹក្ស បានបង្ហោះរូបនៅលើ ហ្វេសប៊ុក ជាច្រើនសន្លឹកស្រាប់តែមានរឿងហួសចិត្ត ខណៈបុរសម្នាក់បានខមមិនសួរចំៗទាំងពាក្យពេចន៍បែបមាក់ងាយលើរូបនាង។ ខណៈនោះនាងក៏ច្រឡោតខឹងយ៉ាងខ្លាំង ទាំងប្រកាសរកប្តឹងបុរសម្នាក់នោះទៀតផង។

តារាចម្រៀង ទេព បូព្រឹក្ស ដែលបានបង្ហាញយ៉ាងច្បាស់ក្រឡែតនូវ សំណេរបុរសខមមិនលើរូបនាង ដែលបង្ហាញពីពាក្យពេចន៍មើលងាយលើរូបនាងជាស្រ្តីថា« លក់ខ្លួនមែនបងថ្លៃអត់និង» ។ ក្នុងនោះ នាងក៏បានតបទៅបុរសនោះវិញយ៉ាងចាស់ដៃថា « អ្នកជាប្រុស ខ្ញុំជឿថាអ្នកក៏មានម្តាយ បងប្អូន ជាមនុស្សស្រីដែរ ចឹងហើយអ្នកមិនគួរណាប្រើសម្តីមើលងាយបែបនេះមកលើមនុស្សស្រីទេ ខ្ញុំមើល profile ប្អូនមានអារម្មណ៍ថាប្អូនក៏ជាអ្នកស្រលាញ់សិល្បៈមួយរូបដែរចឹងគួរតែឲ្យតំលៃលើអ្នកសិល្បៈផង»។

តារាចម្រៀងដែលកំពុងទទួលបានភាពលេចធ្លោ ជាមួយនឹងក្បាច់រាំប្លែកៗនោះ នាង ទេព បូព្រឹក បានសួរទៅអ្នកគាំទ្រនាងថា ខ្ញុំសុំសួរបងប្អូនតិចបានទេតើសម្តីដែលគាត់ ខមមិនមកលើរូបខ្ញុំបែបនេះតើយើងអាចប្តឹងបានទេ? ។ បូព្រឹក្ស បន្តថា « សំខាន់ធ្លាប់ថតរូបមួយឯងនឹង ការស្រលាញ់គឺការស្រលាញ់ ហើយ ច្បាប់គឺច្បាប់ ដូចគ្នា”។

តែយ៉ាងណា បុរសនោះក៏ទទួលកំហុសផងដែរ ដែលក្រោយពីកញ្ញា ទេព បូព្រឹក្ស ប្រកាសដាក់ចំណាត់ការផ្លូវច្បាប់នោះ ។ ខណៈបុរសម្នាក់នោះ ក៏ខមមិនតបមកវិញថា “សូមទោសបង ខ្ញុំសរសេរច្រលំទេ”។ តើប្រិយមិត្តគិតយ៉ាងណាដែរ?