ភ្នំពេញ៖ តារាសម្តែងស្រីសាច់សហ្មត រលោង ពេជ្រ អាវីហ្សាបង្ហាញវត្តមានសម្តែងជាតួអង្គស្រីមានលក្ខណៈសិចស៊ីស្រើបស្រាល ត្រេកត្រអាល និងអាចឈានដល់ធ្វើឲ្យប្រុសៗស្ទើនឹងទប់អារម្មណ៍ជ្រូលជ្រើមមិនបាន។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះតារាសម្តែងស្រីសាច់សហ្មតរលោងរូបនេះបានសុំឲ្យផលិតករផ្ដល់ឱកាសក្នុងការសម្ដែងរឿងឲ្យបានច្រើនជាងមុន ដូចជាទីផ្សារសម្ដែងខារាអូខេដែលនាងធ្លាប់សម្ដែងកន្លងមក។

ក្នុងការសុំឱកាសពីផលិតករតារារូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា«ខ្ញុំចង់ងាកមុខលើទីផ្សារភាពយន្តឲ្យបានច្រើនដូចចំរៀងខារាអូខេ ហើយក្នុងមួយឆ្នាំខ្ញុំមិនចង់សម្ដែងរឿងតែពីរឬបីនោះទេ ខ្ញុំចង់សម្ដែងឲ្យបានច្រើនជាងនេះ»។ ដូចនេះឃើញថាបច្ចុប្បន្នពេជ្រ អាវីហ្សាកំពុងតែថតភាពយន្តរឿង មិនសាកមិនដឹង ជាមួយកំពូលតារាជាច្រើនផងដែរ។