ភ្នំពេញ៖ មុនពិធីរំឭកព្រះគុណគ្រូល្ខោនខោល  និង ខួប ១០០ឆ្នាំនៃសាលារចនាឈានមកដល់ ប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា បានចេញមុខ​ជួសឲ្យប្អូនៗនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហៅសាលារចនា ថ្លែងអំណរគុណតារាសម្តែង ដេននី ក្វាន់ និង ស៊ឹម សូលីកា ដែលបានចូលរួមឧបត្ថម្ភ​ជាថវិកាម្នាក់ ១០០ដុល្លារ កាលពីថ្ងៃទី១០ ធ្នូ ២០១៧ ។

ទន្ទឹងនោះ តារាសម្តែង អ្នកនាង ចន ច័ន្ទលក្ខិណា បានអំពាវនាវដល់បងប្អូនសប្បុរស​ក្នុងនិងក្រៅប្រទេស ដែលមានសទ្ធាជ្រះថ្លា សូមជួយឧបត្ថម្ភជាថវិកា ដើម្បីការដឹងគុណ និងគាំទ្រស្នាដៃល្ខោនខោលឲ្យគង់វង្សជានិរន្តរ៍ ។ ក្នុងនោះផងដែរ តារាសម្តែង អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា «បងប្អូនអាចចូលរួមឧត្ថម្ភជាថវិកា តាមរយៈលេខទូរស័ព្ទនាងខ្ញុំ  098 74 75 75» ។ គួរបញ្ជាក់ថា  ពិធីរំឭកព្រះគុណគ្រូល្ខោនខោល  និង ខួប ១០០ឆ្នាំនៃសាលារចនា  ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ធ្នូ ២០១៧ ខាងមុខ នៅបរិវេនសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្ទាល់តែម្តង ៕