ភ្នំពេញ៖ ក្រោយមានការបង្ហោះផ្សព្វផ្សាយលើបណ្ដាញសង្កមហ្វេសប៊ុកអំពាវនាវ ជួយកុមារាដែលកើតជំងឺម្យ៉ាងដែលត្រូវធ្វើការព្យាបាល អស់ច្រើន និងត្រូវការថវិការសម្រាប់ព្យាបាលផងនោះ លោក តាន គឹម សួ ក៏បានរៃអង្គាសជាថវិការមួយចំនួនទៅសួរសុខទុក្ខផងដែរ។ជាក់ស្ដែងនៅលើគណនីយហ្វេសប៊ុករបស់លោក បានបង្ហោះកាលពីថ្ងៃទី៨ខែធ្នូនេះថា«ល្ងាចមិញខ្ញុំបានទៅសួរសុខទុក្ខក្មេងប្រុសនេះហើយ គឺឃើញថាក្មេងប្រុសនេះគឺឆ្លងកាត់ការវះកាត់ដោយជោគជ័យ សូមចូលរួមត្រេកអរចំពោះគ្រួសារអូនតូចផង»។

ក្នុងសារដដែលនោះលោកបន្តថ្លែងអំណរគុណដល់សប្បុរសជនដែលមានសទ្ធាជួយដល់កុមារកំសត់នេះថា«ជាចុងក្រោយសូមថ្លែងអំណរគុណដល់ប្អូនស្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដែលប្អូនបានប្រមូលបានថវិកាចំ​នួ​ន​360000រៀលជូនទៅដល់ម្តាយក្មេងតូច និងសូមអរគុណទៅដល់បងស្រីចិត្តធម៌ម្នាក់ដែលរស់នៅសហរដ្ឋអាមេរិកដែលបងបានផ្តល់ជាថវិកាចំនួន50$ជូនម្តាយក្មេងតូច។ សូមអរគុណចំពោះទឹកចិត្តប្រជាជនខ្មែរទាំងអស់ដែលមានទឹកចិត្តជួយគ្នាក្នុងគ្រាអាសន្ន»៕