ភ្នំពេញ៖ នៅក្នុងគណនីហ្វេសប៊ុក តារាកំប្លែងពួកែបញ្ចេញកាយវិការក្រមិចក្រមើមនាយ ចាប ចៀន ថ្មីៗបានបង្ហោះរូបក្មេងស្រីជំទង ដោយភ្ជាប់ជាមួយសាររៀបរាប់ប៉ាសប្បាយចិត្តបំផុត ដែលកូនស្រីបានទទួលសញ្ញាប័ត្របញ្ជាក់ពីការជោគជ័យក្នុងថ្នាក់សិក្សាភាសាបរទេស។

គួរបញ្ជាក់ផងដែរថា កូនស្រីរបស់នាយ ចាបចៀនឈ្មោះអ៊ុក ឬទ្ធីនាថ ដែលជាកូនទីមួយ និងជាកូនជាទីស្រលាញ់របស់កាត់ផងដែរ ហើយលោកបានបង្ហាញពីអារម្មណ៍រំភើបរីករាយនៅលើគណនីយហ្វេស ប៊ុករបស់លោកថា«ថ្ងៃនេះជាថ្ងៃទីមួយក្នុងឆាកជីវិតរបស់ខ្ញុំដែលខ្ញុំសប្បាយចិត្តបំផុត នៅពេលដែលកូនស្រីច្បងរបស់ខ្ញុំបានទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាភាសាអង់គ្លេសនៅសាលា ACE។ជូនពរអោយកូនមានសុខភាពល្អ បញ្ញាឈ្លាសវៃ រៀនពូកែ សម្រេចប្រាថ្នាដែលប៉ង និងជាគំរូដ៏ល្អសម្រាប់ប្អូនៗ»។