មណ្ឌលគិរី៖ តារាចម្រៀងតួឯករឿង សិសិររដូវក្នុងបេះដូង សុគន្ធ និសា បានបង្ហាញវត្តមានជាថ្មី លើទឹកដីព្រៃភ្នំ ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១០ ធ្នូនេះ ក្នុងបេសកកម្មទៅបំពេញភារកិច្ចផ្ទាល់ខ្លួន ។ តារាចម្រៀង សុគន្ធ និសា ត្រូវបានមហាជនទូទៅកត់សម្គាល់ថា ក្រោយពីរៀបអាពាហ៍ពិពាហ៍ ហាក់នៅមមាញឹកក្នុងការងារ ដោយមិនទាន់ឃើញសកម្មភាពដើរកំសាន្តជាមួយស្វាមីឡើយ ។

រំពេចនោះ អ្នក​គាំទ្រ​ សុគន្ធ និសា បានរំអុកចង់ឃើញនាង និងស្វាមី ទៅដំណើរកំសាន្ត និងក្រេបទឹកឃ្មុំនៅកន្លែងសាកសមណាមួយ ។ តែទោះជាយ៉ាងណា អ្នកជិស្និទ្ធតារាចម្រៀង សុគន្ធ និសា បានបង្ហើបប្រាប់ថា «គូស្វាមីភរិយាថ្មោងថ្មី សុគន្ធ និសា និង ចៅ សម្បត្តិ មានគម្រោងដើរកំសាន្តនៅក្រៅប្រទេស តាំងមិនទាន់រៀបការមកម៉្លេះ ប៉ុន្តែខណៈនេះ អ្នកទាំង២ កំពុងជាប់រវល់នឹងការងារខ្លាំង ជាពិសេសអ្នកនាង សុគន្ធ និសា ផ្ទាល់តែម្តង» ៕