ភ្នំពេញ៖ ស្របនឹងជំនួញហាងលក់គ្រឿងសមុទ្រ មានឈ្មោះ ផែសមុទ្រ ដែលប្រកាសភាគហ៊ុនបើកចំហថា មានចូលហ៊ុនគ្នាជាមួយ និង ប៊ូ វិបុល ដែលល្បីជាគូស្នេហ៍ ពេលនេះក៏បន្ថែមសាខាថ្មី នៅទឹកក្រុងតាខ្មៅ ។ រំពេចនេះ កញ្ញា តូតា ក៏បង្ហាញតម្រុយចង់ធ្វើជាកូនក្រមុំ ដែលនាំឲ្យមានការគិតភ្លាមៗថា កូនកំលោះចូលមកបញ្ចេញភាពនៅលីវថៅកែ (ផែសមុទ្រ) រូបស្រស់ក៏គ្មានបុរសណាក្រៅពីអ្នកមានភាគហ៊ុននៅ(ផែសមុទ្រ)នេះដែរ។
មួយរយៈចុងក្រោយនេះចំណងស្នេហ៍តូតា និងអ្នកគ្រប់គ្រងកម្មវិធីកម្សាន្តនៅទូរទស្សន៍ថោន លោក ប៊ូ វិបុល កាន់តែបើកចំហ។ ដែល នាង និង គូស្នេហ៍តែងតែបណ្តើរគ្នាទៅចូលរួមកម្មវិធីផ្សេងៗយ៉ាងស្អិតរមួត និង ផ្អែមល្ហែមបំផុត ជាពិសេសចុងក្រោយនេះ នាងនិង គូស្នេហ៍បានដាក់ទុនរួមគ្នាបើកហាងអាហារ «ផែសមុទ្រ» ។ ដែលការបើជំនួញរួមគ្នានេះ ក៏ត្រូវបានអ្នកស្និទ្ធគូស្នេហ៍នេះជាច្រើនលើកឡើងថា «ពួកគេបើជំនួញនេះដើម្បីទុកជាចំណងដៃរួមគ្នា» ។
ស្របពេលដែលរដូវនេះជារដូវរៀបការផង តូតា តែងចូលរួមពិធីមង្គលការមិត្តភក្តិជាច្រើន រហូតធ្វើឱ្យនាងស្រណោះចង់រៀបការនឹងគេដែរ ។ បើតាមប្រភពព័ត៌មានស្និទ្ធជាមួយ តូតា បានបង្ហើបប្រាប់ថា តូតា ធ្លាប់ធ្លោយមាត់និយាយថា ចង់រៀបការនឹងគេដែរ ។ ជានារីម្នាក់ដែលប្រាថ្នាចង់រៀបការដូចជានារីដទៃទៀត គ្រាន់តែមិនទាន់ដល់ពេលវេលា ចាំមើលមួយរយៈពេលទៀតសិន ។
