ហ្វីលីពីន៖ តារាភាពយន្ត ម៉ារាន រីវើរ៉ា (Marian Rivera) និងស្វាមី ឌីងដុង ដេនតេស (Dingdong Dantes) ដែលមហាជ​នខ្មែរភាគច្រើនស្គាល់ថា នាង ម៉ារីម៉ា និង សូជីអូ បានទទួលពានរង្វាន់ «ម៉ាកាបាតា» របស់ស្ថានីយទូរទស្សន៍ អាន់ណាក់(Anak TV) កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ។

គួរបញ្ជាក់ថា ពានម៉ាកាបាតានេះ ជាពានកិត្តិយសសម្រាប់ ម៉ារីម៉ា និងស្វាមី តារាភាពយន្តដ៏មានទេពកោសល្យខ្ពស់ក្នុងការសម្តែង ដែលធ្វើឲ្យល្បីរន្ទឺទាំងក្នុង និងក្រៅប្រទេស ។ ទន្ទឹម​នេះ នាង ម៉ារីម៉ា និងស្វាមី បានបង្ហាញសេចក្តីរំភើបនេះលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យអ្នកគាំទ្រ​ចូលរួម​អបអរសាទរ ហើយថែមទាំងសរសើរ​មិន​ដាច់​ពីមាត់​នូវស​មត្ថភាពប៉ិនប្រសប់ដែលគេគិតថាសាកសមទទួលបានពាននេះណាស់៕