ភ្នំពេញ៖ តារាចម្រៀងល្បី ឆាយ វីរៈយុទ្ធ បានជួបជាមួយលោក ហេង ឡុង ប្រធានមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម កាលពីម្សិលមិញថ្ងៃទី១០ ធ្នូ ២០១៧ ។ រំពេចនោះ លោក ហេង ឡុង បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក សួរទៅកាន់អ្នកគាំទ្រលោក ឆាយ វីរៈយុទ្ធ ថា «តើបងប្អូនណាខ្លះគាំទ្រឲ្យលោក ឆាយ វីរៈយុទ្ធ ថតភាពយន្ត?» ។ លោកបន្តថា «បើគាំទ្រ ឆាយ វីរៈយុទ្ធ ជួយស៊ែរម្នាក់មួយ ដើម្បីផ្តល់កំលាំងចិត្តឲ្យគាត់» ។

សំណួរយ៉ាងខ្លីដែលមានន័យចាក់ដោតដល់បេះដូងនេះ បានធ្វើឲ្យមហាជនទូទៅចូលខមមិន គាំទ្រចង់ឲ្យ​តារាចម្រៀង ឆាយ វីរៈយុទ្ធ ថតភាពយន្ត ។ ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ `«Hou Channy» បានលើកឡើងចំៗថា «សម្រាប់ខ្ញុំ គាំទ្រឲ្យគាត់ (ឆាយ វីរៈយុទ្ធ) ថតរឿងមនោសញ្ចេតនាល្អជាង ព្រោះសម្តែងសម» ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការស្ទាបស្ទង់មតិពីសំណាក់លោក ហេង ឡុង ប៉ុណ្ណោះ ៕