ភ្នំពេញ៖ នៅក្នុងគណនីហ្វេសប៊ុក តារាសម្តែងស្រីសាច់សហ្មត រលោង ពេជ្រ អាវីហ្សា នៅព្រឹកថ្ងៃទី១១ធ្នូនេះ បានធ្វើឲ្យផ្ទុះនូវក្តីអាសូរអស់អ្នកគាំទ្រជាថ្មី ។ ខណៈនាងក៏សរសេរបង្ហាញជាសាធារណៈ ក្នុងពាក្យខ្លីថា «ស៊យណាស់ លោកអើយ »។ ក្នុងសារដែលបង្ហាញពីកាលបរិច្ឆេតនៃការបង្ហោះ ថា តារាស្រីរូបនេះ បង្ហោះក្នុងវេលាម៉ោង១១និង៣៤នាទីយប់ថ្ងៃទី១០ខែធ្នូ ដែលបង្ហាញភ្ជាប់នឹងរូបថតរថយន្តរបស់នាង មានស្នាមស្ពៀតឆូតឆ្នាំទ្វាខាងក្រោយផ្នែកខាងឆ្វេងនោះ ស្រីស្រស់ពេជ្រ អាវីហ្សា ដែលរងងារតារាជួបគ្រោះស៊យ ចប់ពីមួយឆ្លងទៅគ្រោះមួយទៀតនោះ ក៏បានបង្ហាញប្រាប់អ្នកគាំទ្រ ដែលខមមិនសួរ បងមានរឿងអី គេបុកមែនបង? ថា «គេបើរថយន្តមកគៀររយន្តយើង»។
ក្នុងសារឆ្លើយតបខមមិនអ្នកគាំទ្រនោះ ពេជ្រ អាវីហ្សា មិនបានបង្ហាញប្រាប់ពីទីតាំងដែលនាងជួបគ្រោះស៊យនោះ នៅចំណុចណា ហើយធ្វើដំណើរមកពីទីណា ក្រោយបញ្ចប់ការងារអ្វីនោះដែរ។ តែខណៈខណៈចម្ងល់នេះ ស្រីស្រស់ ដែលឆ្នាំ២០១៧នេះ ជួបគ្រោះស៊យមិនចេះចប់នោះ នាង ពេជ្រ អាវីហ្សា បានត្រឹមតែបញ្ជាក់ប្រាប់អ្នកគាំទ្រដែលបង្ហាញក្តីបារម្ភនោះថា «គេសង់អូន ។ តែគេសងបានចំនួនតែ៥០ដុល្លារហ្នឹង»។
