ភ្នំពេញ៖ តារាសម្តែងស្រីស៊ិចស៊ីយ៉េៗអ្នកនាង ឆៃ លីដាឡែន ស្រាប់តែធ្វើឲ្យមានការងឿងឆ្ងល់ជាខ្លាំងតាមរយៈការបង្ហោះសារមួម៉ៅនៅលើគណនីហ្វេសប៊ុក។ ខណៈក្នុងសារនោះ តារាចម្រៀងនិងសម្តែងនិយមការតុបតែខ្លួនបែបសិចស៊ីយ៉េៗ នាង ឆៃលី ដាឡែន បានបង្ហើបថា នាងកំពុងមានអ្នកច្រណែន ពីមនុស្សជុំវិញខ្លួន។
តែយ៉ាងណា តារាចម្រៀង យ៉េៗ ឆៃលី ដាឡែន មិនបានបង្ហាញឲ្យដឹងពីមូលហេតុអ្វីពិតប្រាកដជុំវិញការច្រណែននាងនោះទេ ខណៈដែលសារនោះ តារាស្រីរូបនេះបង្ហាញត្រឹមតែខ្លឹមសារ ថា«សុំផ្តាំទៅពពួកដែលពូកែច្រណែនឈ្នានីសគេ នឹងពូកែផុសដៀមដាមឲ្យគេផងថាមុននឹងថាឲ្យគេឬដៀមដាមឲ្យគេសុំឆ្លុះកញ្ចក់ឬឲ្យពេទ្រឆែកសិនទៅថា ខ្លួនអែងនឹងល្អជាងគេហើយឬនៅ ?»។
ក្នុងសារដែលនេះដែរអ្នកនាងបានបន្តទាំងកំហឹងថា«សុំនិយាយប៉ុណ្ណឹងសិនចាំទំនេរបន្តិចរងចាំមើលខ្ញុំឡាយវិដេអូរហើយ នឹងបកអាក្រាតមុខហើយនឹងឈ្មោះឲ្យអស់ កុំឲ្យវារមាស់ខ្លាំងពេក បើទំនេរខំរកវិធីកែប្រែខ្លួនឲ្យវាល្អ ហើយឲ្យមានតំលៃផង ខ្ញុំថាមិនចង់លូកដៃទេ តែដូចជាជ្រុលខ្លាំងហើយ»។
