ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀងសម្តែងនិងម៉ូដែល ដែលមានរូបសម្ផស្សស្រស់ផូផង ទើបតែក្លាយជាប៉ូលីសស្រីពេញសិទ្ធក្នុងក្របខណ្ឌក្រសួងមហាផ្ទៃហើយ ហើយក៏បានបញ្ជាក់ផងដែរថា ពេលនេះនាងងាកមកប្រឹងក្តាប់ការងារសិល្បៈឡើងវិញ។

កាលពីថ្មីៗនេះនាងធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំងដោយបង្ហាញរូបបុរសដែលបិទមុខនោះជាសង្សារថ្មីរបស់ អ៊ុន អាលីហ្សា ឬ បុរសនោះជា លោក ដេនី ដែលជាគូស្នេហ៍របស់នាង ដែលជួបរឿងប្រេះឆាកាលពីប៉ុន្មានឆ្នាំមុន។ បន្ថែមនូវចម្ងល់លើនេះទៀតថ្ងៃទី១១ ខែធ្នូនេះ នៅលើគណនីយហ្វេសប៊ុកិរបស់អ៊ុន អាលីហ្សាបានបង្ហោះពាក្យមួយឃ្លាថា«សន្យាឈប់ឈ្លាះគ្នាទៀតបានទេ 11.12.2017នេះ តទៅ ok»។ ការបង្ហាញបែបនេះខណៈដែលនាងទើបតែបង្ហាញចិញ្ចៀនថ្មីថ្មោងទៀតផង។